កីឡា
Nick Taylor ប្រាប់ពីមូលហេតុចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀង
កាលពីពីរថ្ងៃមុន កីឡាករ Nick Taylor ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចាកចេញជាផ្លូវការ ហើយសាមីខ្លួនកីឡាករក៏បានធ្វើដំណើរទៅក្រៅប្រទេសដែរ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំនេះ Nick Taylor បានរៀបរាប់ពីមូលហេតុដែលរូបគេចាកចេញ។ មូលហេតុសំខាន់ដែលរូបគេចាកចេញគឺ ស្វែងរកក្តីស្រមៃថ្មី និងជំរុញអាជីពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ បន្ទាប់ពីពីររដូវកាលឈ្នះពានរង្វាន់ចំនួន៤ជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង។

កីឡាករបានរៀបរាប់ថា ៖«រយៈពេល២រដូវកាលនេះពិតជាអស្ចារ្យណាស់។ ខ្ញុំដឹងថា ខ្ញុំធ្វើរឿងបានតិច តែការចូលរួមជាមួយក្លិបដ៏អស្ចារ្យនេះគឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងចងចាំជារៀងរហូតចំពោះពេលវេលាដ៏វិសេសវិសាលជាមួយគ្នា ការប្រកួតធំៗទាំងអស់នៅក្នុងដី ការឈ្នះនៅចុងម៉ោង ការវាយបក ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងពានរង្វាន់ទាំងអស់ដែលយើងបានលើកទាំងអស់គ្នា។ ពានរង្វាន់៤ក្នុងពីររដូវកាលជាអ្វីដែលក្លិប ឬកីឡាករជាច្រើនមិនងាយសម្រេចបានក្នុងអាជីពរបស់ពួកគេ ហើយយើងធ្វើបានសម្រេចជាមួយគ្នា។

ការសម្រេចចិត្តរបស់ខ្ញុំមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ដល់ពេលដែលត្រូវចាកចេញ។ ក្នុងនាមជាកីឡាករម្នាក់ និងជាមនុស្សម្នាក់ មហិច្ឆតារបស់ខ្ញុំនៅតែជំរុញស្វែងរកក្តីស្រមៃ ជំរុញឲ្យក្លាយជាកីឡាករដ៏ល្អដែលខ្ញុំអាចធ្វើទៅបាន។ ទោះជាទៅដល់កន្លែងណា ក៏ខ្ញុំនឹងនៅពាក់អាវព្រះខ័នរាជស្វាយរៀងដោយមោទនភាព និងគាំទ្រដល់ក្រុមរហូត។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តរួមក្រុម បុគ្គលិក លោក Christopher Grant, ឯកឧត្តម ឌី វិជ្ជា សម្រាប់ការគាំទ្ររយៈពេល២ឆ្នាំ។ ដោយសារតែការខិតខំរបស់អ្នកទាំងអស់គ្នា ទើបក្លិបព្រះខ័នរាជស្វាយរៀង ក្លាយជាក្លិបដ៏ល្អ និងនៅតែជាក្លិបដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាយូរអង្វែងទៀត។ ជាមួយគ្នានេះសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្រដោយឥតលក្ខខណ្ឌ។ អ្នកទាំងអស់គ្នាគឺជាអ្នកគាំទ្រដ៏អស្ចារ្យចំពោះក្លិប។ សូមបន្តគាំទ្រក្រុមនេះទៀត ហើយរឿងអស្ចារ្យនឹងកើតមានបន្តទៀត»៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


