កីឡា
Nick Taylor សុំទោសអ្នកគាំទ្រ និងមិត្តរួមក្រុមសម្រាប់ប៉េណាល់ទីអត់ចូល
ខ្សែបម្រើស្លាបខ្មែរ-អាមេរិក Nick Taylor នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះសារសុំទោសដល់អ្នកគាំទ្រ និងមិត្តរួមក្រុមដែលរូបគេស៊ុតប៉េណាល់ទីមិនបានសម្រេចសម្រាប់ការប្រកួតជាមួយស្រីលង្កា។

ប្រុសស្អាត Nick Taylor ជាអ្នកស៊ុតប៉េណាល់ទីមុនគេសម្រាប់ការប្រកួតជើងទី២ វគ្គជម្រុះ AFC Asian Cup 2027 ជាមួយស្រីលង្កា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ២-២ ក្នុងរយៈពេល១២០នាទី។
Taylor បាននិយាយថា ៖«ជាដំបូង ខ្ញុំសុំទោសដ៏អស់ពីចិត្តចំពោះអ្នកគាំទ្រ និងមិត្តរួមក្រុម។ ការស៊ុតប៉េណាល់ទីដំបូងមិនចូលបានធ្វើឲ្យលំបាកកាន់តែខ្លាំងសម្រាប់កីឡាករស៊ុតបន្តបន្ទាប់។ ខ្ញុំទទួលខុសត្រូវ ពីព្រោះខ្ញុំមានអារម្មណ៍មានទំនុកចិត្តចំពោះសមត្ថភាពខ្លួនឯង តែជាអកុសលមិនសមតាមបំណងទៅវិញ»។

«ខ្ញុំមិនចង់ឲ្យមានការអាណិតអាសូរពីនរណាម្នាក់ទេ ខ្ញុំគ្រាន់តែចង់សុំទោស។ ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ យើងទាំងអស់គ្នាខកចិត្ត កីឡាករ អ្នកគាំទ្រ ក្រុមគ្រូបង្វឹក យើងទាំងអស់គ្នាពិតជាចង់ឈ្នះខ្លាំងណាស់ ហើយជឿជាក់ថា យើងអាចធ្វើបាន។ វាស្ទើរតែបែកទ្រូងនៅពេលលទ្ធផលជិតនឹងឈ្នះទៅហើយ បែរជាចាញ់»។ កីឡាករបានរៀបរាប់។
កីឡាករបន្ថែមថា ៖«ចំពោះអ្វីដែលកើតមានឥឡូវនេះ និងអនាគត ខ្ញុំតែងតែមានមោទនភាពដែលបានតំណាងឲ្យកម្ពុជា។ បាល់ទាត់ និងជីវិតនឹងនៅតែបន្តឆ្ពោះទៅមុខ។ យើងខ្ញុំទាំងអស់គ្នាពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រក្នុងកាលៈទេសៈដ៏លំបាកទាំងនេះ»។

តាមរយៈបរាជ័យក្រោមថ្វីជើងស្រីលង្កាដោយលទ្ធផលប៉េណាល់ទី២-៤ កម្ពុជាបានធ្លាក់ត្រឹមវគ្គជម្រុះជុំទី២ក្នុងជើងឯកអាស៊ី ហើយនៅចុងឆ្នាំ២០២៤ កម្ពុជាត្រូវមានកាតព្វកិច្ចធំមួយទៀតគឺប្រកួតពានរង្វាន់លំដាប់ទី១អាស៊ាន AFF Championship ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


