កីឡា
Nick Taylor ចាត់ទុកក្លិបព្រះខ័នរាជស្វាយរៀងល្អបំផុតនៅកម្ពុជា ដោយមានអ្វីគ្រប់យ៉ាង
ខ្សែបម្រើការពារខ្មែរ-អាមេរិក Nick Taylor បានលើកឡើងពីលក្ខណៈសម្បត្តិរបស់ក្លិបព្រះខ័នរាជស្វាយរៀងដែលរូបគេចាត់ទុកជាក្លិបល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្រោយឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល ២០២៤-២៥ កីឡាករ Nick Taylor បានលើកឡើងថា វាជារដូវកាលមួយវែងដ៏អស្ចារ្យដែលក្រុមបានលេងជាង ៥០ ប្រកួត និងទីបំផុតទទួលបានភាពរីករាយតាមរយៈការឈ្នះជើងឯកលីគ។ អ្វីដែលកាន់តែពិសេសគឺការលើកពានលីគនៅកីឡដ្ឋានខេត្តស្វាយរៀងចំពោះមុខអ្នកគាំទ្ររបស់ខ្លួនរាប់ពាន់នាក់។

កីឡាករបាននិយាយថា ៖«ប្រាកដណាស់ ខ្ញុំគិតថា កីឡាករយើងមានគុណភាពច្រើន។ យើងជាក្រុមដ៏ល្អ ខ្ញុំមិនដឹងថា ពន្យល់ដូចម្តេចទេ តែយើងជាក្រុមខ្លាំង។ កីឡាករជាច្រើនមានគុណភាព មិនមែន១១នាក់ ឬ១៥នាក់ទេ តែកីឡាករភាគច្រើនគឺល្អ។ វាជាការប្រកួតប្រជែងដ៏តានតឹង ហើយកីឡាករអាចលេងបានយ៉ាងល្អ»។

«ខ្ញុំគិតថា ភាពខ្លាំងរបស់យើងក្នុងឆ្នាំនេះគឺយើងមានការប្រកួតជាង៥០លើក។ កីឡាករជាច្រើនបានលេង កីឡាករជាច្រើនមានសមត្ថភាព និងបានបង្ហាញខ្លួនលើទីលាន។ ទាំងនេះហើយដែលជាភាពខ្លាំងរបស់យើងរហូតបានឈ្នះជើងឯកលីគឆ្នាំនេះ។ យើងមានក្រុមការងារគ្រូបង្វឹកដ៏ល្អ យើងមានថ្នាក់ដឹកនាំដ៏ល្អ។ ក្លិបមានអ្វីៗគ្រប់យ៉ាង ដូច្នេះច្បាស់ណាស់ ព្រះខ័នរាជស្វាយរៀង គឺជាក្លិបបាល់ទាត់ល្អបំផុតនៅកម្ពុជា»។

Nick បានពន្យល់ថា ៖«យើងមានអ្នកគាំទ្រច្រើន របៀបលេង ការគ្រប់គ្រង ថ្នាក់ដឹកនាំគឺ អ្វីៗគ្រប់យ៉ាងគឺល្អបំផុត។ ជាពិសេស យើងចង់ឈ្នះពានឲ្យបានច្រើនក្នុងឆ្នាំនេះ គឺចង់ឈ្នះពានទាំងអស់»។
កីឡាករបានបន្តថា រឿងដ៏ខកចិត្តបំផុតគឺចាញ់ការប្រកួតវគ្គផ្តាច់ពានរង្វាន់ AFC Challenge League ហើយរហូតដល់ពេលនេះរូបគេនៅតែឈឺចាប់ និងសោកស្តាយ។

«ខ្ញុំមិនចង់សម្លឹងមើលមេដាយប្រាក់ដែលយើងទទួលបានទេ ពីព្រោះខ្ញុំគិតថា ការប្រកួតនោះ យើងគួរតែឈ្នះ។ ខ្ញុំគិតថា យើងលេងបានល្អជាងពួកគេ។ ជាពិសេស យើងលេងនៅចំពោះមុខអ្នកគាំទ្រ៣២០០០នាក់»។ សំដីរបស់កីឡាករ Nick Taylor។

Nick Taylor ត្រូវបានមហាជនឃើញជាកីឡាករទទួលបានជោគជ័យបំផុត បន្ទាប់ពីចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០២៣ ដោយបានឈ្នះជើងឯកលីគ២កំពូលកម្ពុជា២រដូវកាលជាប់គ្នា ឈ្នះពានខេមបូឌានស៊ុបភើខាប់ ឈ្នះពានសម្តេចតេជោ ហ៊ុន សែន និងកំពុងឈានដល់វគ្គផ្តាច់ព្រ័ត្រទៀត ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ២ពានអាស៊ី AFC Challenge League។ ជាពិសេស រូបគេទទួលបានជោគជ័យទាំងស្នេហា និងការងារក្រៅពីបាល់ទាត់៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


