កីឡា
តាមវេបសាយវៀតណាម Nick Taylor ផ្តល់ពិន្ទុ៦.៥/១០សម្រាប់កម្ពុជាយប់មិញ
សមាជិកព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា Nick Taylor ត្រូវបានសារព័ត៌មានវៀតណាម Vietnam.vn សួរជាច្រើនសំណួរ បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្តរជាតិដែលម្ចាស់ផ្ទះ វៀតណាម ទទួលបានជ័យជម្នះលើក្រុមកម្ពុជា ដោយលទ្ធផល ២-១ យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ខ្សែបម្រើការពារស្លាប Nick Taylor បាននិយាយថា គម្លាតគុណភាពរវាងវៀតណាម និងកម្ពុជាមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ។ ការលេងរបស់វៀតណាមមានចលនាផ្លាស់ទី កម្លាំងស៊ុហ្វ សម្រុកប្រយុទ្ធ និងបង្កើតឱកាសបានច្រើនដែលជាស្ទីលលេងរបស់វៀតណាម ដែលខុសពីក្រុមជម្រើសជាតិថៃដែលលេងការពារច្រើនជាងប្រយុទ្ធ។
កីឡាកររៀបរាប់ពីការប្រកួតថា ៖«ខ្ញុំគិតថា លទ្ធផលនេះ អាចទទួលយកបានសម្រាប់កម្ពុជា។ យើងពិបាកខ្លាំងនៅវគ្គទី១ ពីព្រោះ វៀតណាម លេងដោយមានទំនុកចិត្ត និងបង្កើតចន្លោះលេងបានយ៉ាងល្អ។ ក្នុងវគ្គទី២ អ្វីៗត្រូវបានកែលំអ។ យើងកាន់តែសកម្ម និងគ្រប់គ្រងស្ថានការណ៍បានច្រើន»។

កីឡាករបានសង្កត់ធ្ងន់ថា ៖«ទោះបីជាយ៉ាងណា យើងត្រូវការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងបាល់ឲ្យបានច្រើនជាងនេះ មិនត្រូវឲ្យបាត់បង់បាល់ដោយងាយៗនោះទេ។ វៀតណាមបង្កើតឱកាសវាយកលុកស្លាបច្រើនណាស់។ ជារួមខ្ញុំឲ្យពិន្ទុ ៦.៥/១០ សម្រាប់ក្រុមកម្ពុជា»។
នៅពេលសួរថា តើយល់យ៉ាងណា១គ្រាប់របស់កម្ពុជាស៊ុតចូលវៀតណាម? កីឡាករខ្មែរ-អាមេរិកបានឆ្លើយថា ក្រុមបានពិភាក្សាក្រោយចប់វគ្គទី១។ ក្រុមត្រូវលេងឲ្យមានសន្ទុះខ្លាំងបន្ថែមទៀត និងត្រូវលេងដាក់សម្ពាធឲ្យខ្លាំង។ គ្រាប់បាល់កើតឡើងពីចលនាស៊ីសង្វាក់គ្នា ហើយទីបំផុតអាចបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះបាន។

«វាជាពេលវេលាដ៏អស្ចារ្យសម្រាប់ សាំយូអែល ដែលជាកីឡាករវ័យក្មេងម្នាក់សម្រាប់ការបង្ហាញខ្លួនឲ្យជម្រើសជាតិលើកដំបូង។ យើងពិតជារីករាយជាមួយការបង្ហាញខ្លួនលើកដំបូងរបស់ សាំយូអែល»៕
ប្រែសម្រួល៖ វីរបុត្រ
-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


