កីឡា
កីឡាករ Nick Taylor ថ្លែងអំណរគុណឯកឧត្តម ឌី វិជ្ជា ថ្នាក់ដឹកនាំ និងក្រុមកីឡាករ
កីឡាករ Nick Taylor បានថ្លែងអំណរគុណឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រុមការងារ និងក្រុមកីឡាករសម្រាប់រយៈពេល២រដូវកាលដ៏ជោគជ័យរបស់ខ្លួន។

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការចាកចេញរបស់កីឡាករខ្មែរ-អាមេរិក Nick Taylor កាលពីថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ហើយសាមីខ្លួនកីឡាករក៏បានធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមជាមួយក្លិបថ្មីរួចរាល់ដែរ។
សម្រាប់ការលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង រយៈពេល២រដូវកាល Nick Taylor បានរួមចំណែកដ៏សំខាន់ក្នុងការឈ្នះពានលីគបាល់ទាត់កំពូលកម្ពុជា ពីររដូវកាល ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១រដូវកាល និងពានខេមបូឌានស៊ុបភើខាប់ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ២ពានអាស៊ី AFC Challenge League ។

កីឡាករបានរៀបរាប់ថា ការសម្រេចចិត្តចាកចេញពីសហរដ្ឋអាមេរិក មកចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង គឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងអាជីពរបស់ខ្លួន។ រយៈពេល២ឆ្នាំកន្លងទៅនេះមានរឿងអស្ចារ្យ រំភើបរីករាយ រំជើបរំជួល និងសោកស្តាយច្រើនដែលរូបគេគ្មានថ្ងៃបំភ្លេចបានឡើយ ដូច្នេះរូបគេពិតជាអរគុណយ៉ាងខ្លាំងដល់ប្រធានក្លិប ក្រុមការងារ និងក្រុមកីឡាករទាំងអស់។
Nick Taylor បានសរសេរថា ៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឌី វិជ្ជា ដល់លោក Christopher Grant អ្នកចាត់ការទូទៅ ដល់មិត្តរួមក្រុម និងបុគ្គលិកទាំងអស់ សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងរយៈពេល២ឆ្នាំ»។

កីឡាករបន្ថែមថា ៖«ដោយសារតែការខិតខំរបស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ទើបក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបដ៏ល្អបំផុត និងនៅតែជាក្លិបដ៏បំផុតនៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំបន្តទៀត។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្រដោយឥតលក្ខខណ្ឌ។ អ្នកទាំងអស់គ្នាគឺជាអ្នកគាំទ្រដ៏អស្ចារ្យចំពោះក្លិបប»។
Nick Taylor សម្រេចចិត្តចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀងនេះ គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនបន្ថែមទៀតក្នុងនាមជាកីឡាករ និងជាមនុស្សម្នាក់ដើម្បីជំរុញអាជីពរបស់ខ្លួនឈានដល់កម្រិតល្អបំផុតបន្ថែមទៀត។ រូបគេបានសន្យាគាំទ្រ និងពាក់អាវរបស់ក្លិបព្រះខ័នរាជស្វាយរៀង ទោះជាទៅដល់ទីកន្លែងណាក៏ដោយ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


