កីឡា
Nick Taylor ថា បើមានគំនិតពីការរៀបចំលទ្ធផលទុកមុន គឺខុសទាំងស្រុង
ខ្សែបម្រើការពារខ្មែរ-អាមេរិក Nick Taylor ចាត់ទុកការប្រកួតមានកំហុសបច្ចេកទេសគឺជារឿងធម្មតានៅក្នុងពិភពបាល់ទាត់ ប៉ុន្តែប្រសិនបើនរណាម្នាក់មានគិតលើការត្រៀមលទ្ធផលទុកមុនគឺខុសទាំងស្រុង។

ការលើកឡើងរបស់ Nick Taylor នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះបានកើតមានឡើង បន្ទាប់ពីកម្ពុជាបានចាញ់សិង្ហបុរីដោយលទ្ធផល ១-២ ដែលគ្រាប់បាល់ទាំងពីររបស់សិង្ហបុរីរកបានដោយកំហុសបច្ចេកទេសរបស់អ្នកចាំទី វីរៈ ដារ៉ា នៅដើមវគ្គទី១។
Nick Taylor បាននិយាយថា ៖«ការប្រកួតមិនទាន់ចប់ទេ។ នៅសល់២ប្រកួតដ៏សំខាន់ទៀត។ សូមបូងសួងឲ្យ កាន់ ម៉ូ និង គឹម សុខយុទ្ធ ឆាប់ជាសះស្បើយពីរបួស»។

«ជាមួយគ្នានេះផងដែរ ប្រសិនបើមានគំនិតអំពីការរៀបចំលទ្ធផលទុកមុន គឺខុសទាំងស្រុងហើយ។ រាល់កីឡាករបានប្រឹងប្រយុទ្ធ និងចង់ឈ្នះដើម្បីប្រទេសជាតិ ហើយកំហុសកើតឡើងជារឿងធម្មតាក្នុងបាល់ទាត់។ ខ្ញុំជឿជាក់ និងគាំទ្រ ដារ៉ា ១០០%»។ កីឡាករបាននិយាយសង្កត់ធ្ងន់។
Nick Taylor បានបន្ថែមថា ៖«យើងសង្ឃឹមថា ជួបអ្នកទាំងអស់គ្នានៅផ្ទះយើងទៀត នៅពេលប្រកួតជាមួយទីម័រខាងកើត។ ឥឡូវនេះជាពេលស្តារកម្លាំងថាមពលឡើងវិញ បន្ទាប់ពីពីរបីថ្ងៃដ៏លំបាក»។

អ្នកចាំទី វីរៈ ដារ៉ា កំពុងត្រូវបានរងការរិះគន់ធ្ងន់ៗជុំវិញកំហុសបច្ចេកទេសដែលធ្វើឲ្យសិង្ហបុរីរកបានគ្រាប់បាល់យ៉ាងស្រួលនៅដើមវគ្គទី១៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


