ជីវិតកម្សាន្ដ
លោក យ៉ែម សំអូន ដឹកនាំក្រុមសិល្បករទៅប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅអូស្ត្រាលី
តារាចម្រៀង និងថៅកែវង់តន្ត្រីសម័យលោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ក្រោយពេលដែលកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅលើទឹកដីប្រទេសអូស្ត្រាលី ទទួលបានការគាំទ្រនិងស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែររស់នៅទីនោះ។

ដំណើរចេញទៅប្រទេសអូស្រ្តាលីរបស់តារាប្រុសលោក យ៉ែម សំអូន ដើម្បីរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីកុមារកម្ពុជានេះដែរ ក៏មានវត្តមានភរិយាអ្នក នាងយ៉ាន លីនដា រួមនិងសិល្បករសិល្បការិនីនៅក្នុងក្រុមរបស់លោកជាច្រើនដួង បានចេញទៅច្រៀងរាំកម្សាន្តសប្បាយជួយដល់កុមារកម្ពុជាផងដែរ។
លោក យ៉ែម សំអូនបានរៀបរាប់ឱ្យដឹងថា នេះជាកម្រងអានុស្សាវរីយ៍នៃសកម្មភាពជួបជុំសំណេះសំណាល ជាមួយក្មេងៗនៅក្នុងមជ្ឈមណ្ឌល Sunrise Cambodia ជាមួយក្រុមការងារ Dara Entertainment
ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលមានឱកាសចូលរួមជាមួយនឹង Sunrise នៅក្នុងកម្មវិធីនៃការប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីកុមារកម្ពុជានៅលេីទឹកដីនៃប្រទេសអូស្ត្រាលី។

តារាចម្រៀងលោក យ៉ែម សំអូន បានបញ្ជាក់បញ្ជាក់បន្ថែមថា កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជានៅលេីទឹកដីនៃប្រទេសអូស្ត្រាលីគឺបានរៀបចំដោយខ្លួនលោកផ្ទាល់ និងភរិយា ជាពិសេសពីក្រុមការងាររបស់លោកផងដែរ។
តាមការកត់សម្គាល់ តារាចម្រៀងលោក យ៉ែម សំអូន បច្ចុប្បន្នហាក់មានការមមាញឹកខ្លាំងលើអាជីពសិល្ប: ជាពិសេសគឺមុខរបររកស៊ីផ្ទាល់ខ្លួន ព្រោះថា លោកគឺមានក្រុមតន្រ្តីសម័យផ្ទាល់ខ្លួន និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន។ ដោយសារតែកត្តានេះហើយ ទើបជំរុញឱ្យតារាប្រុសរូបនេះកាន់តែមានជីវភាពធូរធារនិងហ៊ឺហា មិនចាញ់មិត្តភក្តិរួមជំនាន់ទេ៕ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា