ព័ត៌មានជាតិ
សាលារៀន ៦០០ កន្លែង នៅខេត្ត ៥ បានបិទទ្វារក្នុងជម្លោះប្រដាប់អាវុធបង្កឡើងដោយភាគីថៃ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយប្រទេសថៃ មានសាលារៀន ៦០០ កន្លែង នៅខេត្តចំនួន ៥ បានបិទទ្វារប៉ះពាល់ដល់សិស្សានុសិស្ស ១៥ ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦ ពាន់នាក់។

ខេត្តចំនួន ៥ ដែលមានសាលារៀនបិទទ្វារ ក្នុងនោះមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កោះកុង និងពោធិ៍សាត់។ សាលាបិទច្រើនជាងគេ គឺ ខេត្តឧត្តរមានជ័យ មានរហូតដល់ទៅ ២៦០ កន្លែង នៅទូទាំងខេត្ត។ សាលារៀនដែលបានបិទទ្វារខ្លះ ត្រូវបានប្រើប្រាស់ជាទីតាំងសុវត្ថិភាពសម្រាប់ប្រជាជនភៀសខ្លួន។

គិតត្រឹមថ្ងៃទី ២៧ កក្កដានេះ ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានឈានដល់ថ្ងៃទី ៤ ហើយ ជម្លោះនេះ មិនត្រឹមតែបង្កប៉ះពាល់ដល់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ការសិក្សារបស់សិស្ស ប្រាសាទ វត្តអារាម និងពលរដ្ឋភៀសខ្លួនយ៉ាងច្រើនទៀត៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


