Connect with us

ព័ត៌មានជាតិ

កសិផលសំខាន់ៗ ៥ ប្រភេទ ដាំដុះក្នុងខេត្តឧត្តរមានជ័យ

បានផុស

នៅ

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០២៥ នេះ បាន​មាន​ប្រសាសន៍​ថា ដំណាំ​កសិកម្ម​សំខាន់​ៗ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ប្រមាណ​ ៥ ប្រភេទ​សំខាន់​ៗ ដូច​ជា​ ស្រូវ ដំឡូងមី ស្វាយ​ចន្ទី ស្វាយ​កែវ​រមៀត និង​ដំណាំ​កៅស៊ូ​ជា​ដើម ​​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​នា​ពេល​បច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់ ​«កម្ពុជា​ថ្មី​» លោក សូត្រ ស៊ីសុខឃាង បាន​មាន​ប្រសាសន៍​ថា ដំណាំ​ដាំដុះ​នៅ​ក្នុង​ខេត្ត​ទី​១ គឺ​ជា​ដំណាំស្រូវ ក្រៅ​ពី​នេះ​​ក៏​នៅ​មាន​ដំណាំ​កសិកម្ម​មួយ​ចំនួន​ទៀត ព្រម​ទាំង​ដំណាំ​បន្ទាប់​បន្សំ​ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​។

ក្នុង​នោះ​ដំណាំ​​ស្រូវ ខេត្ត​មាន​ផ្ទៃ​ដី​ដាំ​ដុះ​​ស្រូវ​ប្រមាណ ១៣ម៉ឺន​ហិតា ដែល​បច្ចុប្បន្ន​កសិករ​បាន​កំពុង​ដាំ​ដុះ ហើយ​អាច​ប្រមូល​ផល​នៅ​កំឡុង​ខែ​វិច្ឆិកា​ខាង​មុខ​។

ក្រៅ​ពី​ស្រូវ​ជា​ដំណាំ​យុទ្ធសាស្ត្រ ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេង​ទៀត ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ក្នុង​នោះ ដំឡូង​មីកសិករ​កំពុង​ដាំដុះ​នៅ​លើ​ផ្ទៃ​ដី​​ជាង ៧ម៉ឺន​ហិតា, ដំណាំ​ស្វាយ​ចន្ទី ដាំ​ដុះ​លើ​ផ្ទៃ​ដី ១ ម៉ឺន ៨ ពាន់​ ៥០០​ ហិតា ហើយ​អាច​ប្រមូល​ផល​បាន​ប្រមាណ​ ៧០% ទៅ ៨០% ទៅ​លើ​ផ្ទៃ​ដី​ដាំដុះ​សរុប​។

ក្រៅ​ពី​នេះ​ ក៏​នៅ​មាន​ដំណាំ​ស្វាយ​កែវ​រមៀត ដាំ​ដុះ​លើ​ផ្ទៃ​ដី​ជាង​ ១​ ម៉ឺន ៤ ពាន់​ហិតា ដែល​សុទ្ធសឹងតែ​ជា​ដំណាំ​សក្ដានុពល​ធំ​ៗ​ដែល​កសិករ​បាន​ដាំដុះ​​នៅ​ក្នុង​ចម្ការ។

ប្រធាន​មន្ទីរ​រូប​នេះ ​បាន​ឱ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​ដំណាំ​ខាង​លើ ខេត្ត​ក៏​មាន​​ដំណាំ​កៅស៊ូ ដែល​មាន​ផ្ទៃ​ដី​ដុះ​សរុប​ជាង ១ម៉ឺន ៨ ពាន់​ហិតា ចែក​ចេញ​ជា​ពីរ​ គឺ​កៅស៊ូ​គ្រួសារ និង​កៅ​ស៊ូ​ក្រុម​ហ៊ុន។

ជុំ​វិញ​ដំណាំ​កៅស៊ូនេះ​ដែរ បច្ចុប្បន្ន​មាន​ស្ថានភាព​ល្អ​ប្រសើរ​ដោយ​កៅស៊ូ​គ្រួសារ​បាន​និង​កំពុង​នាំ​គ្នា​បង្កើន​ផ្ទៃ​ដី​ដាំ​ដុះ​បន្ថែម​ទៀត​ ដោយ​សារ​តែ​មាន​រោង​ចក្រ​កែច្នៃ​កៅស៊ូ​កង់ឡាន​នៅ​ក្នុង​ប្រទេស ជា​ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​សព្វ​ថ្ងៃ​គម្រោង​នៃ​ការ​កែប្រែ​ជា​ចម្ការ​កៅ​ស៊ូ ក៏​កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​ដូច​គ្នា​ដែរ​។

លោក សូត្រ ស៊ីសុខឃាង បាន​អះអាង​ថា ក្រៅ​ពី​នេះ ក៏​នៅ​មាន​ផ្ទៃដី​ដាំ​បន្លែ​បន្ទាប់បន្សំ​ផ្សេង​ទៀត​ហើយ​ប្រសិន​បើ​កសិករ​អាច​ដាំ​ដុះ​បាន​ល្អ​ប្រសើរ​ដូច​ជា​​​ឪឡឹក និង​ពូជ​ត្រសក់​ផ្អែម គឺ​មាន​កិច្ច​សន្យា​​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផងដែរ​។

យ៉ាង​ណា​មិញ លោក​ប្រធាន​មន្ទីរ​បាន​លើក​ឡើង​ថា ដំណាំ​រួម​សំខាន់​ៗ​ទាំងអស់​នេះ ទាំង​ស្រូវ ដំឡូង​មី កៅ​ស៊ូ សុទ្ធ​សឹង​តែ​មាន​រោង​ចក្រ​កែច្នៃ​នៅ​ក្នុង​ស្រុក ធ្វើ​ជា​ផលិត​សម្រេច​ និង​ពាក់កណ្តាល​សម្រេច​ដើម្បី​ធ្វើ​ការ​នាំ​ចេញ​លក់​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ទន្ទឹម​នេះ ជុំ​វិញ​ការ​បិទ​ព្រំដែន​គោក​កម្ពុជា​-ថៃ លោក​យល់​ឃើញ​ថា​នេះ​ជា​ឱកាស​មួយ​សម្រាប់​កសិករ​ព្រោះ​កន្លង​មក​យើង​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​របស់​គេ​មួយ​ចំនួន​ពាក់ព័ន្ធ​បន្លែ​ ត្រី សាច់​ ជា​ដើម ប៉ុន្តែ​នៅ​ពេល​បិទ​ព្រំ​ដែន​ កសិករ ក៏​ដូច​ជា​សហគមន៍​បាន​​ខិត​ខំ​ផលិត​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ ដូច្នេះ​ជួយ​ឱ្យ​អ្នក​ផលិត​​កាន់​តែ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន និង​អាច​ឱ្យ​ការ​ហូប​ចុក​តាម​មូល​ដ្ឋាន​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន​ផង​ដែរ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា១១ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

ព័ត៌មានជាតិ១៧ នាទីutes មុន

ចុងឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ ៤ ទៀត ភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ

សុខភាព១៧ នាទីutes មុន

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម