Connect with us

ព័ត៌មានជាតិ

វិសោធនកម្ម​រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរ​បាន​ត្រូវបានចូលជាធរមាន

បានផុស

នៅ

វិសោធនកម្មមាត្រា​៣៣ នៃ​ធម្មនុញ្ញត្រូវបាន​ចូលជាធរមានតាំង​ពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ២០២៥​ ភ្លាមៗ​បន្ទាប់ពីព្រះមហាក្សត្របាន​ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។ ទោះ​ជាយ៉ាង​ណា​ព្រះរាជក្រម​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​នេះ​ទើបតែ​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសោធនកម្ម​ច្បាប់​កំពូល​របស់​ជាតិ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់ផងដែរ ដែល​មានន័យ​ថា​ចូលជា​ធរមាន​ភ្លាមៗ​បន្ទាប់ពីព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខាដាក់​ឱ្យ​ប្រើប្រាស់។

ច្បាប់​ធម្មនុញ្ញវិសោធនកម្ម​មាត្រា​៣៣នេះ​ប្រើពេល​៣ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការគឺបន្ទាប់ពី​សមាជិក​សភា​ទាំង​១២៥​រូប​បោះឆ្នោតអនុម័ត​នៅ​ថ្ងៃទី​១១ ខែ​កក្កដា និង​បញ្ជូន​ទៅ​ព្រឹទ្ធសភាបោះឆ្នោត​ទទួល​យក​នៅ​ថ្ងៃទី​១៤ ហើយ​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ថលេខាដាក់​ឱ្យ​ប្រើប្រាស់​១ថ្ងៃបន្ទាប់។

ចាប់ពីពេល​នេះមាត្រា​៣៣នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាន​និរទេស​ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យប្រទេស​ក្រៅណាមួយ​ឡើយ​លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀងជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពា​ ការ​ទទួល​សញ្ជាតិ​ខ្មែរ​ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ​ ដោយ​រួម​ទាំង​ការ​ដក​សញ្ជាតិ​ខ្មែរ​ត្រូវ​កំណត់​ក្នុង​ច្បាប់​»។

រដ្ឋធម្មនុញ្ញា​ថ្មី​នេះ​បាន​បើក​ផ្លូវឱ្យ​មាន​ការ​រៀបចំ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ថ្មីដើម្បី​ដកសញ្ជាតិ​ខ្មែរ ខណៈ​ច្បាប់​បច្ចុប្បន្នមិន​បាន​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌លោក សេង ឌីណា បាន​ប្រាប់​កម្ពុជា​ថ្មីថាបច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ថ្មីហើយ ដោយ​មិន​ទាន់​អាច​បញ្ជាក់​លំអិត​បាន​នៅ​ឡើយ​ទេ​ដោយ​រង់ចាំ​ការ​រៀបចំរួចរាល់​សិន។

លោក​សរសេរបញ្ជាក់ថា៖ «ចំពោះខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ទាល់តែយើងបានរៀបចំរួចរាល់ ទើបអាចប្រាកដច្បាស់ថា តើមានចំណុចអ្វីខ្លះ ដែលត្រូវកែប្រែ។ ដរាបណាមិនទាន់រួចរាល់ស្ថាពរទេ អ្វីៗអាចមានការប្រែប្រួល ដែលនេះជារឿងធម្មតា នៅក្នុងការធ្វើច្បាប់ថ្មីក៏ដោយ ឬការធ្វើវិសោធនកម្មច្បាប់ចាស់ក៏ដោយ»។

ច្បាប់​សញ្ជាតិ​ថ្មី​របស់​កម្ពុជាត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨ ដោយបាន​និរាករណ៍​ច្បាប់​សញ្ជាតិ​ចាស់​ដែល​បាន​ធ្វើ​កាលពី​ឆ្នាំ១៩៩៦។ លោកឧបនាយករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បាន​បញ្ជាក់ថារហូត​មក​ដល់​ពេល​នេះ​ច្បាប់​សញ្ជាតិ​បាន​បើក​ច្រក​សម្រាប់​ការ​ចូល​សញ្ជាតិដោយ​គ្មាន​ការ​ដក​សញ្ជាតិ​បាននោះទេ ដែលជាចំណុច​ខ្វះខាតមួយ​ត្រូវ​។ លោក​បញ្ជាក់ថា​ការ​ធ្វើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​ជាតិ​អាច​ដក​ចេញ​នូវពលរដ្ឋ​ដែល​ក្បត់​ជាតិ​ចេញ​ពី​ជាតិ​របស់​ខ្លួន​គឺ​ជា​រឿង​សមស្របបំផុត​ដែល​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះទេ។

បច្ចុប្បន្នមាន​ប្រទេស​ប្រមាណ​១៥០​នៅ​លើ​ពិភព​លោក​មាន​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​នេះ ខណៈ​កម្ពុជា​គឺ​ជា​ប្រទេស​ក្រោយ​គេ​នៅ​អាស៊ាន​ដែល​បាន​រៀបចំ​ច្បាប់​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានជាតិ៤៥ វិនាទី មុន

វិសោធនកម្ម​រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរ​បាន​ត្រូវបានចូលជាធរមាន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ទីផ្សារខុនដូថៃ ធ្លាក់ចុះទាបបំផុត​ក្នុងរយៈពេល ១៦ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច

សន្តិសុខសង្គម១៧ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ ណែនាំអាជ្ញាធរសង្កាត់ជាប់ដងទន្លេសាប ត្រូវពិនិត្យលើសំណង់តាមដងទន្លេឲ្យបានតឹងរ៉ឹង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រលក​កម្ដៅខ្លាំង​ធ្វើឲ្យ​អ៊ីរ៉ង់ខ្វះខាតទឹកធ្ងន់ធ្ងរ ខណៈ​សីតុណ្ហភាព​ឡើង​លើស​ពី ៥០ អង្សារសេ

កីឡា១៨ នាទីutes មុន

កម្ពុជា ធ្លាក់​ចំណាត់​ថ្នាក់​ចំនួន ២០ លេខ ក្នុង​តារាង FIVB ក្រោយចប់ពាន SEA V League

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម