ព័ត៌មានអន្ដរជាតិ
ទីផ្សារខុនដូថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១៦ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច
ទីផ្សារខុនដូនៅប្រទេសថៃ បានធ្លាក់ចុះជាគំហុកក្នុងរយៈពេល ១៦ ឆ្នាំ ដោយការដាក់លក់ថ្មីៗនៅរាជធានីបាងកក បានធ្លាក់ចុះមកត្រឹមតែ ៣៧៣ យូនីត ប៉ុណ្ណេះ នៅត្រីមាសទី ២ ឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

មែនទែនទៅ ការធ្លាក់ចុះមានរហូតដល់ ៩៤,២ ភាគរយ ដល់កម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលទីផ្សារទើបតែចាប់ផ្តើមងើបចេញពីវិបត្តិប្រាក់កម្ចីទិញផ្ទះ (Subprime Crisis) ហើយទីផ្សារបច្ចុប្បន្ននេះ កាន់តែអាក្រក់ជាងការធ្លាក់ចុះក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ទៅទៀត។
យោងតាមនាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងរបស់ភ្នាក់ងារអចលនទ្រព្យពាណិជ្ជកម្មថៃ Colliers Thailand ការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន បានបង្ខំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកវិភាគ ឱ្យវាយតម្លៃឡើងវិញជាបន្ទាន់នូវយុទ្ធសាស្រ្តរបស់ពួកគេ។ ប្រធាននាយកដ្ឋានដដែល លោក Pattarachai Thaweewong បាននិយាយថា៖ «នេះមិនមែនគ្រាន់តែជាការធ្លាក់ចុះតាមរដូវកាលប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីការស្ទាក់ស្ទើររបស់អ្នកទិញ និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នពីក្រុមហ៊ុនអភិវឌ្ឍន៍»។
បើតាមអ្នកជំនាញ ការធ្លាក់ចុះខ្លាំងនៃទីផ្សារខុនដូនៅឆ្នាំ ២០២៥ ត្រូវបានរួមចំណែកយ៉ាងច្រើនដោយសម្ពាធសេដ្ឋកិច្ច ដែលរួមមាន៖ កំណើនអត្រាការប្រាក់ដែលប៉ះពាល់ដល់ការសម្រេចចិត្តទិញរបស់អតិថិជន កំណើនថ្លៃដើមសម្រាប់ការសាងសង់ ដោយសារតែកំណើនតម្លៃសម្ភារៈសំណង់ និងដីធ្លី និងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច និងខ្វះភាពច្បាស់លាស់នៃគោលនយោបាយរបស់រដ្ឋាភិបាលជាដើម។
ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានពន្យារពេលការបើកដំណើរការគម្រោងខុនថ្មីៗ ហើយផ្តោតលើការលក់ខុនដូដែលមានស្រាប់ និងរក្សាលំហូរសាច់ប្រាក់។

ទោះបីជាទីផ្សារមានភាពលំបាកក៏ដោយ ក្រុមហ៊ុន Colliers នៅតែមើលឃើញពីឱកាសសក្តានុពលនៅឆមាសទី២ ឆ្នាំនេះ ជាពិសេសប្រសិនបើរដ្ឋាភិបាលដាក់ចេញនូវវិធានការដូចជាការកាត់បន្ថយអត្រាការប្រាក់ ឬការលើកទឹកចិត្តសម្រាប់អ្នកទិញលើកដំបូងជាដើម។ ការសាងសង់ខុនដូនាពេលអនាគត ទំនងជាផ្តោតទៅលើតំបន់ដែលមានតម្រូវការខ្ពស់ដូចជា កណ្តាលទីក្រុង ទីតាំងនៅជិតផ្លូវរថភ្លើងក្រុង និង តំបន់នៅជាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកជំនាញថៃបានព្រមានថា វិស័យអចលនទ្រព្យថៃទាំងមូលកំំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ហើយកៀកនឹងដួលរលំ ដោយសារតែកំណើនបំណុលគ្រួសារ និងការរឹតបណ្ដឹងលក្ខខណ្ឌផ្ដល់ឥណទានទិញផ្ទះ ដោយសារតែការដើរអូសជើងនៃសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


