Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឫស្សីកែវ ណែនាំអាជ្ញាធរសង្កាត់ជាប់ដងទន្លេសាប ត្រូវពិនិត្យលើសំណង់តាមដងទន្លេឲ្យបានតឹងរ៉ឹង

បានផុស

នៅ

នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យភូមិសាស្ត្រតាមបណ្ដោយដងទន្លេ ក្នុងដែនសមត្ថកិច្ច និងរដ្ឋបាលរបស់ខណ្ឌ ដើម្បីវាយតម្លៃ និងពិនិត្យករណីសំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន ការសង់ផ្ទះបណ្តែតទឹក និងបែរត្រីខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យលោកអភិបាលខណ្ឌបានដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលសង្កាត់ដែលមានដែនជាប់ដងទន្លេសាប ឲ្យចុះត្រួតពិនិត្យជាបន្ទាន់ និងទទួលខុសត្រូវយ៉ាងតឹងរឹង ចំពោះករណីសំណង់ និងសកម្មភាពណាដែលផ្ទុយនឹងច្បាប់ ជាពិសេសក្នុងតំបន់ដែលគ្មានការគ្រប់គ្រងច្បាស់លាស់ (អនាធិបតេយ្យ) ដែលអាចជាកន្លែងកើតមានការជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

លោកបានបញ្ជាក់ថា ត្រូវមានវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះសំណង់ និងសកម្មភាពខុសច្បាប់ ដោយមិនអនុញ្ញាតឲ្យមានការយោគយល់ណាមួយឡើយ។

ក្នុងដំណើរការចុះត្រួតពិនិត្យនេះស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការរឹតបន្តឹងការគ្រប់គ្រងភូមិសាស្ត្រដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម