ព័ត៌មានអន្ដរជាតិ
មនុស្ស៦៨នាក់នៅតែបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ខែសីហានេះ មួយសប្តាហ៍បន្ទាប់ពីទឹកជំនន់ភ្លាមៗដ៏សាហាវបំផ្លិចបំផ្លាញភូមិ Dharali ក្នុងតំបន់ភ្នំហិមាល័យ រដ្ឋ Uttarakhand ប្រទេសឥណ្ឌា មនុស្ស ៦៨នាក់នៅតែបាត់ខ្លួនក្នុងនោះមានជនជាតិឥណ្ឌា ៤៤ នាក់ នេប៉ាល់ ២២ នាក់ និងទាហាន ៩ នាក់។

គួររម្លឹកថាគ្រោះមហន្តរាយដ៏សាហាវនេះបានកើតឡើងកាលពីថ្ងៃទី ៥ ខែសីហាធ្វើឱ្យមានលំហូរទឹកកក ទឹកភក់ធ្លាក់យ៉ាងគំហុកហូរពេញភូមិក្បែរនោះ បោកបក់បំផ្លាញអគារជាច្រើនភ្លាមៗ។ ក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់សត្វឆ្កែ និងរ៉ាដាដើម្បីកំណត់ទីតាំងសាកសព ប៉ុន្តែដោយសារផ្លូវថ្នល់ និងសេវាទំនាក់ទំនងរងការខូចខាតបានធ្វើឱ្យប្រតិបត្តិការយឺតយ៉ាវ។ មកដល់ពេលនេះមនុស្សបួននាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ នាំឱ្យចំនួនអ្នកស្លាប់ទំនងជាកើនដល់ជាង ៧០ នាក់។
អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយបែបនេះ។ អ្នកវិទ្យាសាស្ត្រជឿថា ភ្លៀងធ្លាក់ខ្លាំង និងផ្ទាំងទឹកកករលាយបានបង្កជាទឹកជំនន់ បង្ហាញពីហានិភ័យកើនឡើងពីការបាក់រលំផ្ទាំងទឹកកកហិមាល័យយ៉ាងឆាប់រហ័សជាងមុន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


