ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលកោះហៅទ័ពបម្រុង ៦០ ០០០នាក់ ចាប់ផ្តើមដំណាក់កាលដំបូងនៃផែនការវាយដណ្ដើមហ្គាហ្សាទាំងមូល
យោធាអ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការបឋមសម្រាប់ការវាយលុកពេញទំហឹង ដើម្បីដណ្តើមយកនិងកាន់កាប់តំបន់ហ្គាហ្សា ដោយកោះហៅទាហានបម្រុងចំនួន ៦០ ០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់ថា កងទ័ពកំពុងប្រតិបត្តិការនៅក្នុងទីក្រុង Zeitoun និង Jabalia ត្រៀមបើកការវាយប្រហារ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ដោយប្រយោលជាមួយក្រុមហាម៉ាសបានបែកបាក់។
នៅពេលដែលការវាយលុកចាប់ផ្តើម ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅហ្គាហ្សា ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាឲ្យជម្លៀសទៅកាន់ភាគខាងត្បូងនៃតំបន់។
ផែនការនេះបានរងការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ សម្ព័ន្ធមិត្តដូចជា បារាំងបានព្រមានថា អ៊ីស្រាអែលនឹងធ្វើឲ្យតំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យនៃ«វដ្តសង្រ្គាមអចិន្ត្រៃយ៍» ខណៈពេលដែលកាកបាទក្រហម បានសង្កត់ធ្ងន់ថា វានឹង«ធ្វើឲ្យស្ថានការណ៍ដ៏មហន្តរាយរួចទៅហើយ»កាន់តែយ៉ាប់យ៉ឺនខ្លាំងសម្រាប់ជនស៊ីវិល។
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងគោលបំណងចង់បន្ត«សង្រ្គាមដ៏ព្រៃផ្សៃ»។ ទន្ទឹមនោះ អ៊ីស្រាអែលទទូចថា ប្រតិបត្តិការនេះគឺចាំបាច់ដើម្បីរុះរើទីតាំងឈរជើងដ៏រឹងមាំរបស់រដ្ឋាភិបាល និងយោធាក្រុមហាម៉ាសនៅក្នុងតំបន់ និងរំដោះចំណាប់ខ្មាំងដែលនៅសេសសល់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


