វប្បធម៌ ជំនឿ
យល់សប្តិឃើញធ្វើបង្អែមញាំ តំណាងឱ្យសន្តិភាព និងភាពសុខដុមរមនា
និមិត្តសញ្ញាបង្អែមក្នុងសុបិនតំណាងឱ្យសន្តិភាព និងភាពសុខដុមរមនាសម្រាប់អ្នក និងគ្រួសាររបស់អ្នក។
ការឃើញមុខម្ហូបផ្អែមសម្បូរបែបជានិមិត្តរូបនៃជីវិតពោរពេញដោយសុភមង្គល។ អ្វីមួយកំពុងតែកើតឡើង ដើម្បីនាំមកនូវពន្លឺ និងម្លប់ដល់ជីវិតរបស់អ្នក។ ព្យាយាមស្វែងរកការផ្សងព្រេងថ្មី នោះនឹងជោគជ័យខ្លាំង។

បើនារីណាសុបិនឃើញ កំពុងរៀបចំបង្អែម ដោយក្តីស្រឡាញ់សប្បាយចិត្ត ជាសញ្ញាមួយថា ក្រោកមកវិញ នាងនឹងជួបមិត្តរួមនិស្ស័យ គូស្រកររបស់នាង ក៏អាចបញ្ជាក់ពីអាពាហ៍ពិពាហ៍ផងដែរ។ បើអ្នកសុបិនបានរៀបការមានគ្រួសារទៅហើយ ជាប្រផ្នូលនៃភាពជោគជ័យមួយ ជីវិតរីករាយ។
ការញ៉ាំបង្អែមពេលសុបិន គឺជាសញ្ញានៃការពេញចិត្ត ក៏ជាសញ្ញាវិជ្ជមានគ្រប់ផ្នែកនៃជីវិតយើងពិត។ អាចបង្ហាញពីអារម្មណ៍មោទកភាពនៃម្ចាស់សុបិន ដែលបានមកពីការសម្រេចចិត្តត្រូវ ឬគោលដៅវែងឆ្ងាយ ឈានទៅដល់អ្វីដែលអ្នកសុបិនចង់បានមុនគេង។

បើបង្អែមជូរផ្អូម នឹងក្លាយជាប្រផ្នូលអវិជ្ជមាន។ ជាការព្រមានដែលថា នឹងមានបញ្ហាកើតឡើងដែលជាផលវិបាកនៃអ្វីមួយ។
ការរៀបបង្អែមផ្តល់ជូនភ្ញៀវ ឬធ្វើបង្អែមនឹងខ្ទះត្នោតធំៗ ក្នុងសុបិន ជាសញ្ញានៃការទទួលបានការសរសើរពីមនុស្សដែលអ្នកយល់ថាមានឥទ្ធិពល និងសំខាន់ចំពោះជីវិតរបស់អ្នក។ អ្នកប្រហែលជាត្រូវបានការទទួលស្គាល់ ឱ្យតម្លៃ ឡើងតួនាទី ថាជាផ្នែកមួយនៃរង្វង់មិត្តភក្តិរបស់យើងឱ្យមានមោទកភាព ចំពោះយើង នឹងបានសម្រេចមែន៕
គ្រូ ឯម
ចុចអាន៖ សុបិនអំពីស្លឹកម្លូ ជាប្រផ្នូលនៃភាពជោគជ័យគ្មានព្រំដែន
ចុចអាន៖ សុបិនឃើញហូបស្ករគ្រាប់ នំ ដំណាប់និងរបស់ផ្អែមនានា មានប្រផ្នូលយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


