ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល បញ្ជូនឯកសារមួយទៅរដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធនឹងពន្ធបដិការ
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាលោកបានផ្ញើឯកសារមួយទៅរដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធនឹងការចរចាពន្ធបដិការ ជាមួយក្ដីសង្ឃឹមពីការថយចុះអត្រាពន្ធបន្ថែមទៀតនៅថ្ងៃទី១ ខែសីហាខាងមុខ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាឯកសារដែលត្រូវបោះត្រាបញ្ជូននោះធ្វើឡើងនៅម៉ោងប្រមាណ១១កន្លះយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយលោកមិនបានបញ្ជាក់លំអិតពីឯកសារដែលបញ្ជូននោះទេ។ ទោះជាយ៉ាងណាលោកបានបង្ហាញក្ដីសង្ឃឺមខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃការចរចានេះ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «សូមជម្រាបថាយើងបានធ្វើកិច្ចការរបស់យើងគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីខិតខំការពារផលប្រយោជន៍របស់ប្រទេសយើង។ [..] សូមឱ្យអ្នកវិនិយោគដែលមានរោងចក្រទាំងអស់កុំភ័យទៅណា! សូមនៅឱ្យស្ងៀមកុំទាន់ចាក់ចោល ឮផ្គរលាន់កុំចាក់ទឹកចោល សូមនៅដដែលសូមនៅជាមួយរាជរដ្ឋាភិបាល។ យើងមានវិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីជួយសម្រួលដល់ផ្នែកឯកជនរបស់យើង»។

កាលពីថ្ងៃទី៧ ខែកក្កដា សហរដ្ឋអាមេរិកបានសម្រេចដាក់អត្រាពន្ធគយបដិការដល់ប្រទេសកម្ពុជាចំនួន៣៦% ថយចុះពី៤៩% និងទុកពេលចរចាបន្ថែមទៀតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញក្ដីសង្ឃឹមពីការចរចារពន្ធគយជាមួយកម្ពុជា និងថាអត្រាពន្ធគយចូលអាមេរិកនៅចន្លោះ២០ទៅ២៥% ទើបអាចអនុញ្ញាតឱ្យកម្ពុជាសមត្ថភាពប្រកួតប្រជែងខ្ពស់។

កាលពីដើមខែមេសា សហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធបដិការចំនួន៤៩%លើទំនិញដែលនាំចូលពីកម្ពុជា។ ក្រោយការដាក់ពន្ធនេះកម្ពុជាបានព្យាយាមចរចារដោយផ្ទាល់ផង និងអនឡាញផង ដែលជាលទ្ធផលបានចុះនៅត្រឹម៣៦%កាលពីថ្ងៃទី៧ ខែកក្កដា។ ទោះជាយ៉ាងណារដ្ឋាភិបាលបានអំពាវនាវដល់វិស័យឯកជនកុំឱ្យមានការព្រួយបារម្ភ ដោយថារដ្ឋនឹងបន្តការចរចាដើម្បីការពារផលប្រយោជន៍កម្ពុជាឱ្យបានខ្ពស់បំផុត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


