វប្បធម៌ ជំនឿ
ទាយចរិតលក្ខណៈមនុស្សឆ្នាំ «រកា» តាមថ្ងៃខែឆ្នាំកំណើត
ដូច គ្រូ ណុប ធ្លាប់លើកឡើងថា រកាជាសត្វរហ័សរហួន មានវោហារសំនៀងលាន់ក្រអៅចំពោះផងញាតិ។ ជាពិសេស មានគេអាណិតស្រលាញ់ ច្រើនជាងសត្រូវ ដោយសារមាន់ជាមនុស្សមិនសូវចេះគុំគេ បើខឹងក៏ឆាប់បាត់ បើទោះបីជារកាគ្រប់គ្នាចិត្តស្រាលក្ដី ហើយក៏ឆាប់រីករាយមកវិញរហ័សដែរ។

ខាងលើនេះ គ្រាន់តែជាការទស្សន៍ទាយតាមក្បួនហោរាសាស្ត្រទូទៅ ដែលបានចារមកប៉ុណ្ណឹងឯង។ តែរកា ក៏នៅមានគុណសម្បត្តិច្រើនយ៉ាងផ្សេងទៀត ទៅតាមថ្ងៃខែកំណើតរបស់បុគ្គលនោះរៀងខ្លួន។
ជោគវាសនារបស់សត្វមាន់តាមថ្ងៃខែឆ្នាំកំណើត
ថ្ងៃកំណើតល្អបំផុត៖ ថ្ងៃទី ៤ ,៥ , ៦ ,១៥ ,១៥ ,១៧ ,១៩, ១៩, ២១, ២៣ និង ២៦ ថ្ងៃតាមច័ន្ទគតិរបស់ចិន ដែលគេហៅថាមាន់ជល់ ជាធម្មតាត្រូវបានប្រទានពរដោយសំណាងល្អ និងសំណាងពេញមួយជីវិតរួចស្រាច់ទៅហើយ។ដោយសារវេលាមាន់ជល់ គឺជាមនុស្សស្វាហាប់ និងមានរហ័សរហួន ហើយមានភាពបត់បែនបានគ្រប់កាលៈទេសៈ។ ជាពិសេសមាន់ដែលមានថ្ងៃកំណើតដូចបានរៀបរាប់ខាងលើ ជាមនុស្សអត់ធន់គ្រប់រឿង បើទោះបីជារអ៊ូក៏ពិតមែន តែគេក៏ធ្វើដដែល។
ជោគវាសនាខែកំណើតរបស់មាន់
ខែកំណើតល្អបំផុត៖ ខែកំណើតដែលល្អសម្រាប់សត្វមាន់ គឺខែកុម្ភៈ មីនា មេសា សីហា និងកញ្ញា។ ខាងក្រោមនេះគឺជាការពន្យល់អំពីភាពសំណាងរបស់ពួកគេ។
ខែកុម្ភៈ៖ មាន់កើតក្នុងខែកុម្ភៈ ពួកគេច្រើនតែមានសុភមង្គលក្នុងការរស់នៅដោយសេរី និងរីករាយជានិច្ច មិនថាមានទុក្ខលំបាក់ជាប់ខ្លួនឡើយ។ មិនថាក្នុងអាជីព ឬទិដ្ឋភាពផ្សេងទៀតទេ ពួកគេអាចទទួលបានភាពជោគជ័យដ៏អស្ចារ្យ នោះបានដោយល្អប្រសើរ។
ខែមីនា៖ សត្វមាន់ដែលកើតក្នុងខែមីនា គឺជាមនុស្សឆ្លាត ហើយពូកែសម្របខ្លួនទៅតាម កាលៈទេសៈដែលផ្លាស់ប្ដូរ។ ជីវិតរបស់ពួកគេនឹងមានភាពរុងរឿង ដែលនាំមកនូវកិត្យានុភាព និងកិត្តិយសដល់គ្រួសាររបស់ពួកគេ។ មាន់ក្នុងខែមីនា ជាមនុស្សដឹងគុណគេណាស់ បើអ្នកណាធ្វើអីហើយ ក៏ចងចាំហើយរលឹកជានិច្ច។
ខែមេសា៖ សត្វមាន់ដែលកើតក្នុងខែមេសា មានសុទិដ្ឋិនិយមដោយធម្មជាតិ។ ពួកគេតែងមានខួរក្បាលអាជីវកម្ម និងគំនិតល្អ ភាពវៃឆ្លាត ស្មារតីស្មោះត្រង់ និងចុះសម្រុងជាមួយបរិស្ថានជុំវិញ ដែលនេះអាចឲ្យពួកគេធ្វើជាម្ចាស់អាជីវកម្មរីកចម្រើន តាំងពីចាប់ផ្ដើមដំបូង។
សីហា៖ កើតក្នុងខែសីហា ពួកគេមានចរិតក្លាហាន និងមានចរិតស្លូតបូត។ រួមជាមួយនឹងឆន្ទៈ និងប្រាជ្ញាដ៏រឹងមាំ ពួកគេអាចទទួលបានអាជីពកិត្តិយស និងការគោរពពីអ្នកដទៃបានដោយពេញលេញ។
ខែកញ្ញា៖ សត្វមាន់ដែលកើតក្នុងខែកញ្ញា មានសមត្ថភាព ឯករាជ្យ និងរីករាយក្នុងបុគ្គលិកលក្ខណៈជាខ្លួនឯង។ មនុស្សក្នុងខែនេះពូកែសន្សំប្រាក់ ទុកដាក់រឿងទ្រព្យសម្បត្តិបានគង់វង្សណាស់។ នៅពេលចាស់ទៅ រកាក្នុងខែកញ្ញា នឹងជួបជីវិតរីករាយឬសុខស្រួលរហូតទៅ៕
គ្រូ ណុប
ចុចអាន៖«រកា» ឆ្នាំ ១៩៩៣ នឹងដល់គូឆ្នាំនេះឯង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ