ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ព្រមានថា ៥ឆ្នាំទៀត ពូទីន អាចវាយរដ្ឋជាសមាជិកណាតូ
ថ្លែងក្នុងបទសម្ភាសជាមួយ Sky News កាលពីថ្ងៃចន្ទទី២៣ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អាចវាយប្រទេសជាសមាជិកអង្គការណាតូ នៅ៥ឆ្នាំទៀត។

ឆ្លើយសំណួរពិធីករ Sky ដែលសួរថា អាចទេដែលរុស្ស៊ី អាចបើកការវាយប្រហារក្នុងរយៈពេលប៉ុន្មានខែទៀត? លោកហ្សលេនស្គី តបថា លោកមិនជឿថាពូទីនត្រៀមខ្លួនទាន់ឡើយ ប៉ុន្តែចាប់ពីឆ្នាំ២០៣០ទៅ ពូទីនអាចមានសមត្ថភាពខ្លាំងជាងនេះ។ សព្វថ្ងៃរុស្ស៊ីកំពុងជាប់ដៃជាមួយអ៊ុយក្រែន ដូច្នេះគាត់គ្មានគ្មានធ្វើសមយុទ្ធកងទ័ពទេ។
ម្យ៉ាងទៀត លោកហ្សេលេនស្គី ក៏បង្ហាញក្តីបារម្ភផងដែរថា ផែនការបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់៥%នៃ GDP របស់សមាជិកណាតូត្រឹមឆ្នាំ២០៣៥ ក៏កំពុងដំណើរការយឺតយ៉ាវផងដែរ។
ការព្រមានរបស់លោកហ្សេលេនស្គី ធ្វើឲ្យគេនឹកឃើញដល់សម្តីមេទ័ពអាល្លឺម៉ង់ ដែលព្រមានកាលពីដើមខែនេះថា រុស្ស៊ី អាចវាយណាតូ នៅត្រឹម៤ឆ្នាំទៀតទៀតប៉ុណ្ណោះ។

ក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥ មេទ័ពអាល្លឺម៉ង់ Carsten Breuer ព្រមានថា រុស្ស៊ី អាចវាយអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។
លោកអះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។ រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ។
ចំណែក រដ្ឋមន្ត្រីការបរទេសអេស្តូនី Margus Tsahkna ឯណោះក៏បង្ហាញក្តីបារម្ភដែរថា រុស្ស៊ីនឹងវាយប្រហាររដ្ឋបាក់ទិកដែលជាសមាជិកអង្គការណាតូមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខ។
ទោះបីជាយ៉ាងណា ការចោទប្រកាន់ទាំងប៉ុន្មានខាងលើត្រូវទីក្រុងមូស្គូ បដិសេធជាបន្តបន្ទាប់ហើយ ស្តីបន្ទោសថា អឺរ៉ុកំពុងយកលេសនៃការគំរាមកំហែងរបស់រុស្ស៊ី ដើម្បីតែបង្កើនកញ្ចប់ចំណាយលើសព្វាវុធរបស់ពួកគេប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ព្រមានថា ក្រៅពីអ៊ុយក្រែន រុស្ស៊ីមានបំណងកម្ចាត់ម៉ុលដាវី និងរូម៉ានី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


