វប្បធម៌ ជំនឿ
គួរត្រៀមខ្លួន! «ឆ្លូវ» ឆ្នាំ២០២២ ឆាកជីវិតជួបបញ្ហាច្រើនណាស់
យោងតាមប្រតិទិនចិន មនុស្សចាប់កំណើតក្នុងឆ្នាំ «ឆ្លូវ» (គោ) កំលុងគ្រឹស្តសករាជ ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩ ហោរាសាស្ត្រឆាកជីវិត ក្នុងឆ្នាំ២០២២ មិនសូវសមប្រកបឡើយ។

ដើមឆ្នាំ ២០២២មកដល់ភ្លាម រាសីឆ្នាំ «ឆ្លូវ» ផ្អែកតាមក្បួនទស្សន៍ទាយ ជីវិតហត់នឿយច្រើន ទាមទារការតស៊ូខ្ពស់ និងខិតខំប្រឹងប្រែងខ្លាំងណាស់។ វាសនាមនុស្សឆ្នាំ «ឆ្លូវ» មិនទទួលបានអ្វីងាយៗទេ គ្រប់យ៉ាងដែលចង់បានក៏មិនសមបំណង។ អំឡុងឆ្នាំ ២០២២ គោត្រូវស្វែងរកចម្លើយចំពោះសំណួរជាច្រើនដែលវាយប្រហារខ្លួនផ្នែកអាជីព និងមុខរបរ។ មិនថាអាជីព ឬរបររកស៊ីភាគច្រើនមិនសូវមានសក្តានុពលផ្នែកហិរញ្ញវត្ថុ ហើយជួបភាពបរាជ័យជារឿយៗ។
ចំពោះអ្នកធ្វើការឬមានជំនួញផ្ទាល់ខ្លួន ឬជាថ្នាក់ដឹកនាំអាចត្រូវផ្លាស់ប្ដូរចេញពីទីក្រុងទៅកទីជនបទ ដើម្បីទទួលបានភាពស្ងប់ស្ងាត់ផ្នែកជីវិតឯកជនខ្លះ ពុំនោះទេ បញ្ហាការងារនិងគ្រួសារ អាចរួមរឹកាន់តែតឹង ឈានដល់កើតជំងឺផ្លូវចិត្ត។
ឆ្នាំ ២០២២ «ឆ្លូវ» ត្រូវប្រុងប្រយ័ត្នខ្ពស់ទាំងនៅកន្លែងធ្វើការ ក៏ដូចជាក្នុងរឿងស្នេហា ព្រោះថា សកម្មភាពលំបាកៗក្នុងអាជីពកើនឡើងជាលំដាប់ ឯជីវិតគូច្រើនតែភ័ន្តច្រឡំគ្នា រហូតបង្កឱ្យម្នាក់ៗ សម្រេចនៅដាច់ដោយឡែករៀងខ្លួន។ ក្នុងឆ្នាំនេះដែរ គោ ត្រូវតែចៀសវាងការធ្វើដំណើរផ្សងព្រេងតែម្នាក់ឯង ដោយហេតុថា គ្រោះកំពុងតាមប្រកៀកប្រកិតនឹងពួកគេ។
ចាប់ពីថ្ងៃបុណ្យចូលឆ្នាំចិន កំលុងខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០០២២ ឆ្នាំ «ឆ្លូវ» ត្រូវប្រឈមជាមួយឧបសគ្គច្រើន មានរឿងច្របូកច្រប់សឹងគ្រប់ផ្នែកនៃជីវិត។ ដូច្នេះហើយ ទើបបានជាក្នុងរយៈពេលនោះ «ឆ្លូវ» ទាមទារឱ្យមានការអត់ធ្មត់ រៀនសម្របខ្លួន និងត្រៀមខ្លួនសម្រាប់បញ្ហាលំបាកៗ ដែលនឹងចូលមកដល់។
យ៉ាងណាមិញ ក្រោយចូលឆ្នាំខ្មែរ ២០២២ ឆ្នាំ «ឆ្លូវ» មាននឹងមានរាសីប្រសើរឡើងវិញ ឯស្ថិរភាពហិរញ្ញវត្ថុចាប់ផ្ដើមមានលំនឹង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទំនាយជោគជតារាសីមនុស្សឆ្នាំ «ខាល» កំលុងឆ្នាំ ២០២២
ចុចអាន៖ អ្នកទស្សន៍ទាយល្បីឈ្មោះម្នាក់ទៀត ប្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងឆ្នាំ ២០២២ ខាងមុខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ