វប្បធម៌ ជំនឿ
ចាប់ពីខែសីហាទៅ ឆ្នាំ ៣ នឹងទទួលបានលាភសំណាងផ្នែកលុយកាក់ ចាប់សឹងមិនទាន់
ចាប់តាំងពីថ្ងៃទី០១ខែសីហានេះតទៅ ក្នុងចំណោមរាសីនៃសត្វទាំង១២ ដោយយោងទៅតាមហោរាស្រ្តមានឆ្នាំ៣នឹងទទួលបានលាភសំណាងផ្នែកលុយកាក់កើនឡើងយ៉ាងឆាប់រហ័ស រីឯការងារវិញ ក៏ជោគជ័យយ៉ាងត្រចះត្រចង់ឥតគណនាបានទេ។
លើសពីនេះទៀតដែរ សត្វទាំង ៣ នេះ នឹងឈានចូលដំណាក់កាលមួយដែលហៅថាលាភនៅក្នុងគ្រប់វិស័យ មិនថាជីវិតឬស្នេហានោះទេ នាពេលនេះវាមកទន្ទឹមគ្នាធ្វើឲ្យលោកអ្នកដែលកើតក្នុងឆ្នាំទាំង៣សប្បាយចិត្តយ៉ាងខ្លាំងដោយសារតែខ្លួនបានខិតខំប្រឹងប្រែងកន្លងមក មិនបានអសារបង់ចោលទទេរឡើយ។
ចំពោះឆ្នាំទាំង៣ ដែលមាននរាសីខ្ពស់ក្នុងខែសីហានេះមានដូចជា ៖
១ ឆ្នាំឆ្លូវ
យោងតាមទំនាយហោរាសាស្ត្រ មនុស្សកើតក្នុងឆ្នាំឆ្លូវជាមនុស្សឧស្សាហ៍ព្យាយាម និងអត់ធ្មត់ក្នុងគ្រប់បញ្ហាដែលបានកើតឡើងលើជីវិតពួកគេ។ ប៉ុន្តែអ្វីដែលមនុស្សឆ្នាំគោបានជួប នោះវានឹងហុចផលផ្លែផ្កា ជួយពួកគេទទួលបានរង្វាន់ដ៏សក្តិសមមួយ។
ដោយសារតែកន្លងមកពួកគេបន្តធ្វើការងារបានល្អ ហើយធនធានហិរញ្ញវត្ថុរបស់មនុស្សឆ្នាំឆ្លូវបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់ពីថ្ងៃទី ០២ ខែសីហា។ ជាពិសេសពួកគេនឹងទទួលបានជំនួយពីមនុស្សក្នុងសង្គមខ្ពស់ ដើម្បីជំរុញសំណាងហិរញ្ញវត្ថុឲ្យកាន់តែប្រសើរជាងមុនទ្វេរគុណទៀត។
២ ឆ្នាំម្យាញ់
ចាប់ពីថ្ងៃទី ០១ ខែសីហា នេះតទៅ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ នឹងឃើញលាភសំណាងមកគោះទ្វារដល់មុខផ្ទះជាក់ជាមិនខានទេ។ ក្នុងពេលនេះអ្នកមានឱកាសមាសសម្រាប់ការងារ និងទ្រព្យសម្បត្តិហូរចូលមកដូចទឹក។ ជាពិសេសឆ្នាំម្យាញ់នឹងមានភាពជឿនលឿនខ្លាំងក្នុងការងារ ហើយត្រូវបានថ្នាក់លើទុកចិត្តឲ្យចាត់ចែងកិច្ចការសំខាន់ៗ។ ជាការពិតណាស់ ពួកគេនឹងបញ្ចប់វាដោយជោគជ័យជាក់ជាមិនខាន។
ចំណែកនៅថ្ងៃទី ០២ខែសីហា ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមអ្នកមានចំណេះខ្ពង់ខ្ពស់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរ។ ពីទីនោះ ពួកគេនឹងទាក់ទាញដៃគូដែលមានសក្តានុពល ត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង និងកិច្ចសន្យាសំខាន់ៗ។ នៅថ្ងៃទី ០៣ខែសីហា ឆ្នាំម្យាញ់នឹងប្រឈមមុខមុខជាមួយឱកាសមាសក្នុងការវិនិយោគនៅពេលដែលសំណាងហិរញ្ញវត្ថុឈានដល់កម្រិតកំពូល។
៣ ឆ្នាំរកា
ចាប់ពីថ្ងៃនេះទៅ មនុស្សដែលកើតក្នុងឆ្នាំរកា នឹងក្លាយជាអ្នកដោះស្រាយបញ្ហាដ៏ឆ្លាតវៃ ដែលនេះបានធ្វើឲ្យមិត្តរួមការងារកោតសរសើរ និងថ្នាក់លើឲ្យតម្លៃពួកគេយ៉ាងខ្លាំងក្លា។ លើសពីនេះទៀត ការងាររបស់ពួកគេបន្តរីកចម្រើនដូចខ្លែងកំពុងហោះលើមេឃ។ ពេលនេះជាឱកាសមាសឱកាសប្រាក់ ដែលមនុស្សឆ្នាំមាន់ត្រូវទទួលបានភាគលាភដែលខ្លួនបានខិតខំយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក។
នៅថ្ងៃទី ០២ ខែសីហា មនុស្សឆ្នាំរកាបានចាប់យកឱកាសដើម្បីធ្វើអាជីវកម្មរយៈពេលវែង រហូតទទួលបានប្រាក់ចំណេញឥតឈប់ឈរ ចាប់សឹងមិនឈ្នះផង! បន្ទាប់មកពួកគេនឹងឈានដល់កម្រិតកំពូលមួយនៃការវិនិយោគហិរញ្ញវត្ថុជាបន្តបន្ទាប់ទៀត។ ក្រោយមក នៅថ្ងៃទី ០៣ដែលជាថ្ងៃបន្ទាប់ អ្នកនឹងទទួលបានលាភសំណាងពីមនុស្សភេទផ្ទុយយកមកឲ្យដល់ផ្ទះ ដែលនោះជាលាភមួយដែលអ្នកបានជួយពួកគេកន្លងមកតែប៉ុណ្ណោះ៕

គ្រូ ណុប
ចុចអាន៖ពាក់កណ្ដាលឆ្នាំ ២០២៤ ឆ្នាំទាំង ៥ នឹងដល់គូព្រេងរបស់ពួកគេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


