វប្បធម៌ ជំនឿ
ឆ្នាំទាំង ៤ រមែងយកសុខដាក់ខ្លួន និងមិនមានមហិច្ឆតាចង់បានលុយ ឬឋានៈពេកឡើយ
ជាធម្មតាគ្រប់ឆ្នាំទាំង១២ តែងតែពេញចិត្តនឹងជីវិតរបស់ពួកគេស្រាប់ទៅហើយ ក្នុងក៏មានឆ្នាំខ្លះមានមហិច្ឆិតាមិនចេះចប់ដោយហេតុផលចង់ឲ្យជីវិតបានសុខសប្បាយមានលុយហូរហៀរ។ យ៉ាងណា ក៏នៅមានឆ្នាំខ្លះបានពេញចិត្តនឹងជីវិតរស់នៅរាល់ថ្ងៃស្រាប់ ហើយពួកគេក៏មិនមានចិត្តចង់បានហួសប្រមាណពេកដែរ ឲ្យតែរស់សុខនិងមិនបៀតបៀនគេគឺល្អណាស់សម្រាប់ឆ្នាំទាំងនោះ។
ខាងក្រោមគឺជាឆ្នាំទាំង៤ក្នុងចំណោមសត្វទាំង១២ ដែលគេទស្សទាយចិត្តថា មិនមិនមែនជាមនុស្សប្រភេទចង់បានពេកឬលោភលន់ពេកដែរក្នុងជីវិតពួកគេ៖
១ ឆ្នាំមមែ
បើតាមហោរាសាស្ត្រមនុស្សដែលកើតក្នុងឆ្នាំមមែភាគច្រើនគឺសាមញ្ញនិងត្រង់ណាស់ ឆ្នាំនេះតែងព្យាយាមអស់ពីសមត្ថភាពតែមានចិត្តរាបទាប។ តាមពិតទៅ បើចង់ក្លាយជាអ្នកមាន សត្វក្នុងរាសីនេះអាចបង្កើតទ្រព្យសម្បត្តិបានច្រើនដោយខ្លួនឯង ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនដែលស្រមៃចង់បានជីវិតដ៏សម្បូរបែប និងវិបុលភាពទាល់តែសោះ។
ពួកគេគ្រាន់តែសង្ឃឹមថា ជីវិតរបស់ខ្លួនតែងមានភាពស្ងប់ស្ងាត់ បើជួបបញ្ហាអាចដោះស្រាយបញ្ហាណាមួយបានដោយរលូន និងមិនមានព្យុះភ្លៀងធំដុំនោះទេ។ ដូច្នេះហើយអ្នកកើតឆ្នាំមមែតែងមានជីវភាពធូរធារ ការងារនិងជីវិតរីកចម្រើនបន្តិចម្តងៗ ទោះបីមិនឲ្យតម្លៃប្រាក់ក៏ដោយក៏សត្វរាសីនេះមានដើមទុនជាបន្តបន្ទាប់ដែរ។
២ ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវក៏មិនចូលចិត្តជីវិតដែលមានការផ្លាស់ប្តូរច្រើនហួសហេតុពេកដែរ ពួកគេគិតថា លុយកាក់គ្រាន់តែទិញរបស់ហូបចុកនិងចាយមិនអស់គឺល្អពេកហើយ។ គោជាសត្វប្រចាំរាសីចក្រមួយប្រភេទដែលចូលចិត្តភាពស្ថិតស្ថេរមិនដែលផ្លាស់ប្តូរជីវិតសុខសាន្តដើម្បីប្រាក់ ហើយគេក៏ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងមានឆន្ទៈជួយអ្នកដទៃដោយមិនភ្លេចផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្រៅពីនេះ អ្នកកើតឆ្នាំឆ្លូវ មានរបៀបរស់នៅជាក់ស្តែង មិនមានគំនិតអាក្រក់ ស្អប់ពាក្យផ្អែមល្អែម ថែមទាំងនៅឲ្យឆ្ងាយពីមនុស្សនិយាយដើមគេទៀតផង។ ពួកគេជាមនុស្សស្ងប់ស្ងាត់ កម្រចែករំលែកអារម្មណ៍ និងគំនិតជាមួយពិភពខាងក្រៅ សូម្បីតែជាមួយមិត្តភក្តិជិតស្និទ្ធ។ មនុស្សទាំងនេះគ្រាន់តែចូលចិត្តសន្តិភាព និងស្ថិរភាព ជីវិតប្រចាំថ្ងៃហាក់ដូចជាវិលជុំវិញការទៅធ្វើការ និងត្រឡប់មកផ្ទះ ប៉ុន្តែពួកគេមិនដែលមានអារម្មណ៍ធុញទ្រាន់ឡើយ។
អ្នកកើតឆ្នាំឆ្លូវ ខ្លាចបំផុតជីវិតវង្វេងទាំងទីនេះទៅទីនោះដោយមិនដឹងអនាគត។ ដូច្នេះហើយ សត្វរាសីនេះតែងតែស្វែងរកការងារដែលមានស្ថិរភាពដោយមិនមានការផ្លាស់ប្តូរច្រើន ហើយស្វែងរកអ្នកដែលត្រូវគ្នាជាមួយពួកគេដើម្បីរៀបការ។ បន្ទាប់ពីរៀបការរួច ពួកគេតែងតែលះបង់អស់ពីចិត្ត ដើម្បីមើលថែគ្រួសារ ទុកគ្រួសារជាមុន ទើបពួកគេតែងតែមានជីវិតដ៏សុខសាន្តរហូតដល់ចាស់សក់ស្កូវ។
៣ ឆ្នាំរកា
ក្នុងជីវិតទោះមានលុយ ឬគ្មានលុយក៏ដោយ ឆ្នាំមាន់ចង់រក្សាជីវិតឲ្យមានភាពសម្បូរបែប និងមិនចង់ខ្ជះខ្ជាយពេលវេលា។ អ្នកដែលកើតក្នុងឆ្នាំនេះ តែងតែរក្សាចិត្តស្ងប់ និងសុទិដ្ឋិនិយម នៅពេលដែលពួកគេចាប់ផ្តើមធ្វើអ្វីមួយ ពួកគេចង់ធ្វើវាឲ្យបានល្អ និងឥតខ្ចោះ ដូច្នេះពួកគេមិនមែនជាមនុស្សដែលមិនចេះអត់ធ្មត់នោះទេ។ ពួកគេដឹងថា ជីវិតមានសេចក្តីរីករាយជាច្រើនទៀត តើវាមិនមែនជារឿងល្អទេដែលគ្រាន់តែខំធ្វើការដើម្បីរកលុយ?
យោងតាមហោរាសាស្ត្រនៃសត្វទាំង ១២ បានបញ្ចាក់ដែរថា ដោយសារតែឆ្នាំមាន់ចូលចិត្តសើច និងបង្ហាញភាពរំភើបរីករាយ នោះហើយគឺជាអាថ៌កំបាំងក្នុងការជួយមនុស្សក្នុងវ័យនេះឲ្យនៅក្មេងបានយូរ។ ជាពិសេស ដោយសារពួកគេជាឆ្នាំដែលឲ្យតម្លៃ ពួកវាតែងតែមានអារម្មណ៍សប្បាយរីករាយ មិនខ្វល់ខ្វាយ និងមិនប្រៀបធៀប
៤ ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំជ្រូកគឺតែងតែមានសន្តិភាព និងថ្លៃថ្នូរ ពួកគេមិនដែលមានអារម្មណ៍ពិបាកចិត្ត ឬសោកសៅអ្វីឡើយ។ អ្នកកើតឆ្នាំនេះមិនចូលចិត្តជម្លោះទេ គេគ្រាន់តែមានជីវិតសុខសាន្តគឺគ្រប់គ្រាន់ហើយ។ ដូច្នេះ ទើបមនុស្សជាច្រើនយល់ច្រឡំថា មនុស្សកើតឆ្នាំជ្រូក គឺជាមនុស្សខ្ជិល ដឹងតែសប្បាយ តែតាមពិតមនុស្សកើតឆ្នាំជ្រូក ចេះរក្សាលំនឹង និងគ្រប់គ្រងបានល្អ។
ជាងនេះទៅទៀត អ្នកកើតឆ្នាំជ្រូក មិនចូលចិត្តឈ្លោះប្រកែក ចងគំនុំ ឬយកអ្វីមកដាក់ក្នុងចិត្តឡើយ។ ពួកគេចូលចិត្តជីវិតលំហែរកាយ សន្តិភាព ហើយស្អប់ថ្ងៃដែលវង្វេងនៅទីនេះ និងទីនោះ ជាមួយនឹងអនាគតមិនច្បាស់លាស់។
ចិត្តគំនិតឆ្នាំជ្រូកតែងមានក្ដីស្រលាញ់ ចង់ឲ្យអ្នកម្ខាងទៀតមានការងារមានស្ថិរភាព ថែរក្សាគ្រួសារដោយស្មោះអស់ពីចិត្ត និងមានជីវិតបែបលំហែ។ វាហាក់បីដូចជាបាវចនាជីវិតរបស់សត្វរាសីនេះគឺថា ជីវិតមនុស្សខ្លី យើងត្រូវរីករាយ មិនចាំបាច់បញ្ចេញញើសច្រើនពេកទេ ព្រោះបើទោះជាលុយហូរហៀរក៏ដោយ ក៏យើងចាយមិនអស់ដែរ ហើយបើយើងស្លាប់លុយទាំងនោះក៏យកទៅមិនកើតដែរ។ ដូច្នេះ អ្នកដែលកើតក្នុងឆ្នាំជ្រូក គឺជាសត្វមួយក្នុងចំណោមសត្វទាំងបី ដែលចូលចិត្តស្ថេរភាព និងមានជីវិតលំហែរកាយបែបសប្បាយៗ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន៕

គ្រូ ណុប
ចុចអាន៖ស្រ្តីរូបណាកើតឆ្នាំទាំង៣នេះ តែងមានវាសនារុងរឿង ទទួលបានបុរសល្អជាស្វាមីក្នុងឆ្នាំ២០២៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


