វប្បធម៌ ជំនឿ
អ្នកទស្សន៍ទាយល្បីឈ្មោះម្នាក់ទៀត ប្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងឆ្នាំ ២០២២ ខាងមុខ
ការព្យាករណ៍របស់លោក Nostradamus នៅឆ្នាំ ២០២២ ដូចដែលបានលើកឡើងដោយគេហទំព័រ GentSide Nostradamus ពីព្រឹត្តិការណ៍គួរឲ្យខ្លាចជាច្រើន សឹងមិនគួរឲ្យជឿ ។
១ អន្តោប្រវេសន៍នឹងកើនឡើងដោយសារតែសង្គ្រាម
លោកបានទស្សន៍ទាយថា សង្គ្រាមនៃឈាមត្រជាក់ គ្រោះមហន្តរាយបានចាប់ផ្ដើម ជាពិសេសគឺភាពអត់ឃ្លាន។ ការព្យាករណ៍នេះបង្ហាញថា នៅឆ្នាំ ២០២២ ភាពអត់ឃ្លានលើពិភពលោកនឹងកើនឡើង ដោយសារតែជម្លោះប្រដាប់អាវុធកើនឡើង។ ជាលទ្ធផល នឹងមានចលនាប្រជាជនកាន់តែច្រើន មានជនចំណាកស្រុកមួយចំនួន បោកបក់នៅលើឆ្នេររបស់អឺរ៉ុប។
២ សង្គ្រាមអាកាសធាតុនឹងកើតឡើងនៅឆ្នាំ ២០២២
ហោរាសាស្ត្រដ៏ល្បីល្បាញរូបនេះ បានប្រកាសថា សង្គ្រាមអាកាសធាតុនឹងចាប់ផ្ដើមក្នុងកំឡុងឆ្នាំ ២០២២។ ជម្លោះបែបនេះអាចកើតឡើងដោយសារតែ កង្វះខាតធនធាននៅក្នុងប្រទេសមួយ ដែលបន្ទាប់មកនឹងវាយប្រហារប្រទេសជិតខាងដើម្បីទទួលបានមធ្យោបាយចិញ្ចឹមជីវិត។
៣ ការដួលរលំនៃសហភាពអឺរ៉ុប
ដំណឹងអាក្រក់នេះ ត្រូវបានប្រកាស នេះក៏ដោយសារសន្ធិសញ្ញាទីក្រុងរ៉ូម ដែលបានផ្តល់សច្ចាប័ននៅឆ្នាំ ១៩៥៧ គឺជាប្រភពដើមនៃការសាងសង់អឺរ៉ុប។ យោងតាមលោក Nostradamus Brexit គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយសហភាពអឺរ៉ុបទាំងមូល នឹងមានវាសនាដួលរលំនៅឆ្នាំ ២០២២ ។
៤ ទីក្រុងប៉ារីសស្ថិតនៅក្រោមការឡោមព័ទ្ធ
ការព្យាករណ៍មួយរបស់លោក Nostradamus សម្រាប់ឆ្នាំខាងមុខ ទាក់ទងនឹងទីក្រុងប៉ារីស ដែលនឹងស្ថិតនៅក្រោមការឡោមព័ទ្ធ។ ទីក្រុងដ៏អស្ចារ្យនេះ នឹងមានទាហានឡោមព័ទ្ធតាមវាលស្រែ និងទីក្រុង ។
៥ ការស្លាប់របស់លោក Kim-Jong Un
លោកបានព្យាករណ៍ ពីការស្លាប់របស់មេដឹកនាំកូរ៉េខាងជើង នេះបើយោងតាមហោរាសាស្រ្ត ដែលបានវិភាគការស្លាប់ភ្លាមៗ។ ដូច្នេះ គីម ជុងអ៊ុន នឹងក្លាយជាជនរងគ្រោះ នៃឧបទ្ទវហេតុដែលមិននឹកស្មានដល់។ ទោះជាយ៉ាងណាក៏ដោយ ការស្នងតំណែងរបស់លោក ត្រូវបានធានារួចហើយ ដោយសារសមាជិកនៃគ្រួសាររបស់លោក នឹងទទួលបន្ទុករបស់ប្រទេស។
៦ ការរញ្ជួយដីដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន
ការរញ្ជួយដីទីបី ដ៏ធំបំផុតនៅលើទឹកដីនេះ នឹងកើតឡើងក្នុងកំឡុងឆ្នាំ ២០២២ ដែលឆ្ពោះទៅរកភាពធ្ងន់ធ្ងរខ្លាំងរបស់ជនជាតិអាស៊ី ។ ដូច្នេះ ការរញ្ជួយដីនឹងកើតឡើងនៅពាក់កណ្តាលថ្ងៃ។ មានមនុស្សស្លាប់តិចតួច ប៉ុន្តែនៅតែបណ្តាលឲ្យខូចខាតសម្ភារៈដ៏គួរឲ្យភ័យខ្លាច។
យ៉ាងណាមិញ នេះគ្រាន់តែជាការទស្សន៍ទាយរបស់លោក Nostradamus ដែលស្រដៀងទំនាយរបស់លោកយាយពិការភ្នែក Baba Vanga តែប៉ុណ្ណោះ។ នៅឆ្នាំ ២០២២ មកដល់ យើងនឹងបានដឹងច្បាស់ ជាក់ជាមិនខានទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងទំនាយរបស់លោកយាយ Baba Vanga តើពិភពលោក នឹងត្រូវរលាយពេលណា?
ចុចអាន៖ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


