វប្បធម៌ ជំនឿ
គុណសម្បត្តិល្បែងប្រជាប្រិយខ្មែរ ដែលយើងមិនធ្លាប់ដឹង
ប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលទំនេរ ពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលល្បែងប្រជាប្រិយទាំងនោះមានគុណសម្បត្តិជាច្រើន ទាំងការកម្សាន្តសប្បាយ ចម្រើនការលូតលាស់រាងកាយ សតិបញ្ញា សាមគ្គីភាព និងវប្បធម៌ជាតិ។

លោក ហ៊ួន សាវង ជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ល្បែងប្រជាប្រិយខ្មែរដ៏ច្រើនរាប់មិនអស់ ពិតជាមានគុណសម្បត្តិ។ ការលេងល្បែងនីមួយៗ យើងត្រូវការមានគ្នាច្រើន នោះហើយជាគុណសម្បត្តិទី១ ដែលនាំឱ្យយើងមានទំនាក់ទំនងល្អ មានមិត្តភាព មានអនុស្សាវរីយ៍។

លោក ហ៊ួន សាវង មានប្រសាសន៍បន្តថា៖ “ទី២ ល្បែងខ្លះនាំឱ្យយើងអ្នកលេងត្រូវឈ្លាសវៃ រហ័សរហួន ពូកែគិត ឧទាហរណ៍ ល្បែងចត្រង្គ ល្បែងគ្របមាន់ លាក់កន្សែង…។ ទី៣ ល្បែងខ្លះប្រៀបបាននឹងកីឡាប្រពៃណីដូចជា ទាត់សី វាយកូនគោល ចំបាប់…”។
លោក ហ៊ួន សាវង បានឱ្យដឹងបន្តពីគុណសម្បត្តិនៃល្បែងប្រជាប្រិយខ្មែរជាបន្តថា ចំណុចទី៤ ល្បែងខ្លះ នៅស្រុកមួយចំនួនលេងក្នុងកិច្ចពិធីជាទំនៀម ឧទាហរណ៍ ល្បែងទាញព្រ័ត្រ ដែលចុះក្នុងបញ្ជីអង្គការយូណេស្កូ។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះមានប្រសាសន៍បញ្ជាក់ថា៖ “ដូចអ្នកស្រុកនៅសៀមរាប និងនៅកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ជាដើមហ្នឹង ពួកគាត់លេងមុខខ្ទមអ្នកតា ក្រោយចូលឆ្នាំ…”។

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយ គឺជាសិល្បៈវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីអរិយធម៌ខ្មែរ។ ក្នុងឆ្នាំ១៩៦៤ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរបានប្រមូលចងក្រងល្បែងដែលខ្មែរធ្លាប់លេងបានមួយចំនួនតូច មានដូចជា ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល។ល។
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


