វប្បធម៌ ជំនឿ
បណ្ឌិត យង់ ពៅ សំណូមពរដល់ជនល្បីៗជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក
បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សំណូមពរដល់បុគ្គលល្បីៗ ធ្វើយ៉ាងណាជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន ជាងការលេងបាញ់ទឹក និងប៉ាតម្សៅ ដើម្បីឱ្យពលរដ្ឋចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរបានកុះករ ប្រកបដោយភាពរីករាយក្នុងឱកាសចូលឆ្នាំខ្មែរ។

ពាក់ព័ន្ធនឹងការលេងល្បែងប្រជាប្រិយខ្មែរនេះ លោកបណ្ឌិត បានសរសេរលើទំព័រហ្វេសប៊ុក តើគួរធ្វើបែបណា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរបានច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីបង្កើតភាពសប្បាយរីករាយពិតប្រាកដ និងមិនសម្តែង។ ជាមួយគ្នានេះបានសំណូមពរ ៣ចំណុច ដល់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរចូលរួមលេងល្បែងប្រជាប្រិយឱ្យបានច្រើន ដោយបណ្ឌិត យង់ពៅ សំណូមពរ ចំពោះបុគ្គលល្បីៗទាំងឡាយ ចូលរួមគាំទ្រល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក ប៉ាតម្សៅ ដែលមិនមែនជាវប្បធម៌ខ្មែរឡើយ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ពលរដ្ឋអាចលេងទឹកបាន តាមវិធីប្រោះព្រំជូនសិរីសួស្តី តាមរបៀប និងវប្បធម៌ប្រពៃណីខ្មែរ។

លោកក៏បានសំណូមពរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មានទាំងរដ្ឋ ឯកជន និង MMO ផងនោះ ជួយផ្សព្វផ្សាយឱ្យបានច្រើនពីល្បែងប្រជាប្រិយខ្មែរឱ្យច្រើនជាងការផ្សាយពីគ្រឿងស្រវឹង។ ចំពោះតាមទីវត្តអារាម ក្រសួងស្ថាប័ន និងសាលារៀន ក៏ជួយរៀបចំ និងបង្កឱ្យមហាជនលេងកម្សាន្តឱ្យកាន់តែច្រើន។ នេះបើតាមបណ្ឌិត យង់ ពៅ។ លោកលើកឡើងថា៖ “ព្រោះយើងចូលរួមជាមួយរាជរដ្ឋាភិបាល ដាក់បញ្ជូលពិធីសង្រ្កាន្តក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក ដែលចាំបាច់ត្រូវបង្ហាញនូវជាវប្បធម៌របស់ខ្លួនឯង” ។

សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាវិញ ក្នុងឱកាសឆ្នាំថ្មីនេះ ក៏បានរៀបចំសង្ក្រាន្តបែបមហាជនដែរ គឺនឹងធ្វើឡើងមួយថ្ងៃពេញ នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥។ ឆ្នាំកន្លងមក រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយភ្ជាប់ជាមួយល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ មានទាំងចម្រៀងប្រពៃណី របាំ និងសកម្មភាពជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយដែរ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


