វប្បធម៌ ជំនឿ
កម្ពុជា ត្រៀមរួចរាល់ ការសម្តែងសិល្បៈទទួលកីឡាសុីហ្គេមលើកទី៣២ ពីប្រទេសវៀតណាម
ក្នុងការត្រៀមក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ក៏កម្ពុជា ក៏បានត្រៀមរួចរាល់ នូវការសម្តែងសិល្បៈទទួលកីឡាសុីហ្គេម ពីប្រទេសវៀតណាម ក្នុងខែឧសភានេះផងដែរ។



ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជា បានអញ្ជើញពិនិត្យការសម្តែងសិល្ប:ដើម្បីត្រៀមទទួលទង់កីឡាសុីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខ។



ការសម្តែងសិល្ប:ដើម្បីទទួលកីឡាសុីហ្គេមនេះ រៀបចំធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ក្រោមកិច្ចសហការសម្តែងដោយសិល្បក សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសហព័ន្ធកីឡាល្បុក្កតោកម្ពុជា។



គួរបញ្ជាក់ជូនថា កម្ពុជានឹងទទួលទង់កីឡាសុីហ្គេមបន្តពីប្រទេសវៀតណាម ដែលរៀបចំព្រឹត្តិការណ៍កីឡាសុីហ្គេមឆ្នាំ២០២២ នាខែឧសភា នៅទីក្រុងហាន់ណូយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ