ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជា ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។

ដំណើរទស្សនកិច្ចនេះ មានគោលបំណង ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា។ ដំណើរទស្សនកិច្ចនេះ បង្កលក្ខណៈឱ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ ទំនាក់ទំនងជាអតិបរមា។
ព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថា នឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។
លើសពីនេះទៅទៀត សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់ សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទី ផ្សារតាមវិស័យនានា។

ក្នុងឱកាសនៃសន្និសីទនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការ ដែលរួមចំណែកដល់ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ទន្ទឹមនឹងនេះ ក៏មានការរៀបចំផ្គូផ្គងធុរកិច្ចផងដែរ ដែលផ្តល់ឱកាសពិសេសដល់គណៈប្រតិភូ កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។
គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាមដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការរួម។

សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ បេសកកម្ម ធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និង កំណើនសេដ្ឋកិច្ចជាតិ។
យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ជាង ៤,៣៤ ពាន់លានដុល្លារ កើនឡើង ៧,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ២,១៩ ពាន់លានដុល្លារ កើនឡើង ៨,២% ចំណែកវៀតណាមនាំចូលមកវិញ មានទំហំទឹកប្រាក់ ២,១៤% កើនឡើង ៦,៣%៕
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


