វប្បធម៌ ជំនឿ
មូលហេតុមិនមានសល់សំណង់ស្ថាបត្យកម្មសម័យលង្វែកមកដល់បច្ចុប្បន្ន
សម័យលង្វែក កើតមាននៅក្រោយសម័យក្រោយអង្គរ ប៉ុន្តែមិនមានសំណល់សំណង់ស្ថាបត្យកម្មសម័យនោះ ដូចសម័យអង្គរ មកដល់បច្ចុប្បន្នឡើយ។ មូលហេតុ ត្រូវបាន បណ្ឌិត Martin Polkinghome សាស្ត្រាចារ្យជំនួយផ្នែកបុរាណវិទ្យានៅ សាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី ដែលបានមកស្រាវជ្រាវនៅកម្ពុជាអស់រយៈពេល ១៥ ឆ្នាំហើយនោះ បកស្រាយក្នុងបឋកថាសាធារណៈ រៀបចំដោយសារមន្ទីរជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បន្ទាប់ពីចប់សម័យអង្គរទៅ កម្ពុជាលែងមានធ្វើជាសំណង់ធំៗដូចសម័យអង្គរ ហើយចូលដល់សម័យកណ្ដាលនេះ ពិសេសនៅសម័យលង្វែក ជាទូទៅគឺប្រើតែសំណង់ឈើ។
បណ្ឌិត Martin Polkinghome មានប្រសាសន៍បន្តថា៖ “ដូចយើងដឹងស្រាប់ហើយ សំណង់ឈើមិនអាចមានអាយុកាលវែងរហូតដល់ឥឡូវទេ។ ឯការរកឃើញតាមកំណាយរបស់យើង យើងរកឃើញរន្ធសរសរ ជាពិសេសនៅតំបន់ទួលបាយក្អែក យើងរកឃើញ ដែកគោល ប្រហោងសរសេរជាដើមហ្នឹង យើងសន្និដ្ឋានថា ទីកន្លែងហ្នឹងជារាជវាំង”។
បណ្ឌិត Martin Polkinghome មានប្រសាសន៍បន្ថែមថា សំណង់ធ្វើអំពីឈើមានតាំងពីសម័យបុរេប្រវត្តិម៉្លេះ តមកសម័យមុនអង្គរ សម័យអង្គរ ដូចជា ព្រះបរមរាជវាំងនៅអង្គរធំ ក៏បានសាងសង់ពីឈើដែរ។ ហើយការបន្តប្រពៃណីសំណង់ឈើ បានបន្តរហូតមកដល់បច្ចុប្បន្ន។ លើកលែងតែសម័យអង្គរដែល ធ្វើសំណង់ជាថ្មភក់ធំៗ ហើយចាប់ផ្ដើមលែងធ្វើបន្ត ពីចុងសតវត្សរ៍ទី១៣ ដើមសតវត្សរ៍ទី១៤។
គួរបញ្ជាក់ថា សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតមកដល់លង្វែក (កំពង់ឆ្នាំង)។
រាជធានីលង្វែកត្រូវបានកសាងឡើងរយៈពេល៣ឆ្នាំ គឺពីឆ្នាំ១៥២៧ ដល់ ១៥២៩ ក្នុងរាជព្រះបាទចន្ទរាជា។ បន្ទាយនេះមានបរិមាត្រ ទទឹងប្រវែង២សហាតិមាត្រ និងបណ្ដោយប្រវែង៣សហាតិមាត្រ (៣ គីឡូម៉ែត្រ × ២ គីឡូម៉ែត្រ) ដែលមានរបងបីជាន់គឺ៖
១. របងដី៖ ការពារទឹកចូលរាជធានី
២. របងទឹក៖ សម្រាប់យកទឹកប្រើប្រាស់ក្នុងរាជធានី
៣. របងឬស្សី៖ មានកម្រាស់២សិន (៨០ ម៉ែត្រ) ក្រាស់ខ្មឹក សម្រាប់ការពារខ្មាំងសត្រូវ។
នៅកណ្តាលរាជធានីលង្វែក ព្រះបាទចន្ទរាជា បានសាងវត្តមួយឈ្មោះវត្តត្រឡែងកែង ដែលនៅសល់រហូតមកដល់សព្វថ្ងៃ។ ក្រៅពីបន្ទាយលង្វែក ព្រះបាទចន្ទរាជា បានបញ្ជាឱ្យកសាងវត្តអារាមជាច្រើននៅ ខេត្តពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិព្វាន)៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


