វប្បធម៌ ជំនឿ
ដើម្បី ឧស្សាហកម្មស្លដែកខ្មែរបុរាណ អាចចូលបេតិភណ្ឌពិភពលោកបាន ត្រូវការអ្វីខ្លះ?
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅកាត់ ឧទ្យានឫស្សីត្រឹប មានគោលបំណង ស្នើដាក់បញ្ចូលស្ថានីយឧស្សាហកម្មស្លដែកក្នុងឧទ្យាន ចូលជាបេតិភណ្ឌពិភពលោក បន្ទាប់ពីអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ឡស្លដែកជាច្រើនកន្លែង អស់រយៈពេលជាង ៦០ ឆ្នាំមកនេះ។

លោក សូត្រ សំណាង ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រោមឆន្ទៈរបស់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឧទ្យានឫស្សីត្រឹប មានបំណងយ៉ាងមុតមាំ ស្នើដាក់បញ្ចូលស្ថានីយឧស្សាហកម្មស្លដែកទាំងនេះ ចូលជាបេតិភណ្ឌពិភពលោក នៅពេលដ៏ខ្លីខាងមុខនេះ។

លោក សូត្រ សំណាង មានប្រសាសន៍បន្តថា៖ “ក្នុងដំណើរការដាក់បញ្ចូលនេះ យើងត្រូវការ ធ្វើការងារពាក់ព័ន្ធនឹងនីតិវិធីស៊ីជម្រៅច្រើន។ ដូច្នេះយើងនឹងបន្តសហការជាមួយក្រសួង ស្ថានប័ន និងអ្នកជំនាញ បន្ថែមដូចជា មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី ដើម្បីបំពេញឯកសារបច្ចេកទេស និងនីតិវិធី។

លោក សូត្រ សំណាង បានឱ្យដឹងបន្ថែមថា ប៉ុន្តែដើម្បីឱ្យសម្រេចបាននូវគោលដៅក្នុងការ ស្នើដាក់បញ្ចូលស្ថានីយឧស្សាហកម្មស្លដែកក្នុងឧទ្យាន ចូលជាបេតិភណ្ឌពិភពលោកនោះ ឧទ្យានឫស្សីត្រឹមត្រូវស្នើ ស្ថានីយឧស្សាហកម្មស្លដែកនោះ បញ្ចូលជាបេតិកភ័ណ្ឌជាតិ ជាមុនសិន។

លោក សូត្រ សំណាង មានបញ្ជាក់បន្តថា៖ “ចំពោះការងារស្នើបញ្ចូលជាបេតិកភណ្ឌជាតិក្ដី និងបេតិកភណ្ឌពិភពលោកក្ដី អ្វីដែលឧទ្យានមាននៅក្នុងដៃគឺ ទិន្នន័យ ឬភស្តុតាងបុរាណវត្ថុវិទ្យា ឯកសារដែលបានសិក្សាស្រាវជ្រាវ ទាំងផ្ទៃលើស្ថានីយ ទាំងកំណាយស្ថានីយ និងទាំងបរិបទនានា”។

រយៈពេលជាង ៦០ ឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ទួលឡស្លដែកចំនួន ៥៤ ទីតាំង មាន ៥ បណ្ដុំ, ភូមិបុរាណចំនួន ៣, ត្រពាំងបុរាណចំនួន ៦៥, ផ្លូវបុរាណចំនួន ៣ ខ្សែ នៅឧទ្យានឫស្សីត្រឹបនេះ។ ជាក់ស្ដែង នៅឆ្នាំ១៩៤៣ លោក ប៉ូល ឡេវី បានស្រាវជ្រាវ និងធ្វើកំណាយ នៅស្ថានីយ “ម្លូព្រៃ” ក្នុងតំបន់ស្រុកឆែប បានរកឃើញភស្តុតាង នៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរប្រវត្តិសាស្ត្រ ស្ថិតក្នុង “យុគថ្មរំលីង”។ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨៩ ក្រុមការងារជាតិ និងអន្តរជាតិ បានបន្តស្រាវជ្រាវ និងធ្វើកំណាយបុរាណវត្ថុវិទ្យាទីតាំងឡស្លដែកមួយកន្លែង ដោយបានរកឃើញបុរាណវត្ថុ និងវត្ថុគំហើញបុរាណវិទ្យាជាច្រើនដូចជា៖ រចនាសម្ព័ន្ធឡស្លដែក ត្រឡែក (បំពង់ខ្យល់) អាចម៍ដែក អាចម៍ស្ពាន់ រ៉ែដែក រ៉ែស្ពាន់ ថ្មកំណល់ និងថ្មវាយបំបែករ៉ែ ពាងទឹក កុលាលភាជន៍សម័យអង្គរ និងធ្យូងឫស្សី៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


