ព័ត៌មានជាតិ
អ្នកភូមិទ្រាត្បូង ផលិតចង្ក្រានឡូវ សឹងមិនទាន់ឲ្យម៉ូយ បើទោះជាមានវិបត្តិកូវីដ
ក្នុងពេលប្រទេសកម្ពុជាកំពុងមានវិបត្តិជំងឺកូវីដនេះ អ្នកភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានខិតខំពង្រឹងមុខរបរសិប្បកម្មធ្វើចង្ក្រានឡូវយ៉ាងសស្រាក់សស្រាំប្រចាំថ្ងៃ ដើម្បីលក់ចេញផ្គត់ផ្គង់ជីវភាពរស់នៅឲ្យបានធូរធារ។

លោកស្រី អ៊ឹម ស្រីពៅ ជាម្ចាស់សិប្បកម្មធ្វើចង្ក្រានឡូវនៅភូមិទ្រាត្បូងម្នាក់ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថា ក្នុងពេលប្រទេសកម្ពុជាមានវិបត្តិដោយជំងឺកូវីដនេះមុខរបរធ្វើចង្ក្រានឡូវរបស់លោកស្រី ក៏ដូចជាអ្នកស្រុកក្នុងភូមិ គឺបានពង្រឹងការ ផលិតចង្ក្រានឡូវយ៉ាងសស្រាក់សស្រាំប្រចាំថ្ងៃ ដោយមិនរារែកឡើយ ព្រោះមុខរបរនេះ គឺជាឆ្នាំងបាយរបស់គាត់ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យបានប្រសើរឡើង ។


ដោយឡែកការផលិតចង្ក្រានឡូវនេះ ត្រូវការថវិកាជាដើមទុនច្រើន គឺត្រូវទិញដីឥដ្ឋមានតម្លៃក្នុងមួយគោយន្ត ថ្លៃ១០ ម៉ឺនរៀល ទិញអុស មួយម៉ែត្រគីបថ្លៃ ៣៥០០០រៀលផេះអង្កាមមួយឡាន ៤គីប ថ្លៃ២៥ ម៉ឺនរៀល។ ដោយឡែកក៏ត្រូវជួលកម្មករចំនួន៥នាក់ ឲ្យជួយផលិតចង្ក្រាននេះ ផងដែរ ដោយត្រូវចំណាយទៅលើអ្នកចាក់ពុំចង្ក្រានមួយៗថ្លៃ៣០០រៀល អ្នកជៀរកាត់មួយៗថ្លៃ ៥០០រៀល អ្នកច្រកចង្ក្រានមួយៗថ្លៃ ៨០០ រៀល អ្នកវ៉ៃកន្ឋាំងចង្ក្រានមួយៗថ្លៃ ៥០០រៀល និងជួលកម្មករឲ្យជួយដុតចម្អិនចង្ក្រានផងដែរ ទើបបានចង្ក្រានយកទៅលក់បោះឲ្យម៉ូយ។ ចំណែកថ្លៃចង្ក្រានលក់បោះដុំវិញនោះ គឺប្រភេទលេខ១ថ្លៃ ៦៣០០រៀល ប្រភេទលេខ២ ថ្លៃ ៧៣០០ រៀលនិងប្រភេទលេខ៣ មួយថ្លៃ ៨៣០០ រៀល ។ ចំពោះម៉ូយរបស់លោកស្រីវិញ គឺគេបានយកលុយមកកក់ឲ្យមុនក្នុងមួយលើកៗរាប់លានរៀល គឺលោកស្រីមានកម្លាំងធ្វើមិនទាន់ឲ្យគេផង គឺមិនពិបាកលក់ចេញឡើយ។


លោកស្រី សឹម សា វី ជាម្ចាស់សិប្បកម្មធ្វើចង្ក្រានឡូវមួយទៀត នៅក្នុងភូមិទ្រាបាននិយាយឲ្យដឹងថា ចំពោះកម្មករផលិតចង្ក្រានឡូវនេះ មានជំនាញផ្សេងៗគ្នា មានអ្នកបោះពុម្ពចង្ក្រាន អ្នកវ៉ៃធុងចង្ក្រាន អ្នកជៀរកាត់ អ្នកច្រក អ្នកកិនដីនិងអ្នកដុតជាដើម ដែលក្នុងមួយថ្ងែៗ ពួកគាត់អាចរកប្រាក់ចំណូលបានពី៣ម៉ឺនទៅ ៤ ម៉ឺនរៀលផងដែរ ទៅតាមសមត្ថភាពជាក់ស្ដែង។


ប្រជាពលរដ្ឋជាអ្នកផលិតចង្ក្រាន សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រផលិតផលចង្ក្រានរបស់ខ្មែរ ដើម្បីឲ្យអ្នកស្រុកមានការងារធ្វើសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅឲ្យបានល្អប្រសើរឡើង។ ម្យ៉ាងទៀតការផលិតចង្ក្រាននេះ ក៏ជាការជួយអភិរក្សកេរមរតកពីដូនតាខ្មែរឲ្យបានគង់វង្សតទៅអនាគត ផងដែរ សម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុដំណើរការអ៊ុតកៅស៊ូបានជិត៥០%ហើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់