Connect with us

ព័ត៌មានជាតិ

ព្រះធម្មវនវាសី ចន្ទមុនី និមន្តចុះពិនិត្យទីតាំងស្តង់វប្បធម៌សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល

បានផុស

នៅ

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី នៅថ្ងៃទី ៣០​ ខែ មេសានេះ បាននិមន្តចុះពិនិត្យទីតាំងរៀបចំស្តង់វប្បធម៌ បង្ហាញពីប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុករលាប្អៀរ នាខេត្តកំពង់ឆ្នាំង ត្រៀមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនិមន្តចុះពិនិត្យនេះ មានការអមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៊ុនថន សុខាណារិទ្ធ រួមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ព្រះតេជគុណ ចន្ទមុនី បាននិមន្តទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង ដែលជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុខ្មែរជាច្រើនសម័យកាល។

បើតាមមន្ទីរវប្បធម៌ខេត្ត សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សារមន្ទីរខេត្តនេះ ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអក្បាច់ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។

សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្តដែលស្ថិតនៅចំពីមុខសួនទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិ ទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ធនាគារកណ្ដាលថៃ
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ធនគារ​កណ្ដាល​ថៃ​ ទម្លាក់អត្រាការប្រាក់សំខាន់ ជុំវិញកង្វល់សេដ្ឋកិច្ចដោយសារពន្ធ

ជីវិតកម្សាន្ដ៩ នាទីutes មុន

មិនទាន់ការផង អតីតស្វាមីសាន់ឆាយ និងប្រពន្ធថ្មី បង្អួតវីឡាប្រណីត ជា​​ទ្រនំសុខសាន្ត​

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុនមកពីតំបន់មជ្ឈឹមបូព៌ា ចាប់អារម្មណ៍ដាក់​ទុន​វិនិយោគ​ លើហេដ្ឋារចនាសម្ព័ន្ធ និងកំពង់​ផែនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលជំនាញម៉ាស្សា និងស្ប៉ាកម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែក

ជីវិតកម្សាន្ដ២០ នាទីutes មុន

ភាពយន្ត​​ជីវចល​កូរ៉េ​ «The King of Kings» ​វ៉ាដាច់រឿងល្បីៗ​ដោយ​រក​​ចំណូល​​ខ្ពស់​បំផុត​នៅ​អាមេរិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្ត​កំពត​ជាប់​សមុទ្រ ដែក​ឆក់​ទាក់ទាញវិនិយោគិន មាន​ផែ​ទឹកជ្រៅ ផែ​​ទេសចរណ៍​​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស​​ជាច្រើន​កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម