សេដ្ឋកិច្ច
កម្ពុជារក្សាចំណូលបានជាង៨៦៣លានដុល្លារពីការនាំចេញអង្ករនិងស្រូវក្នុងរយៈពេល៤ខែ
ភ្នំពេញ៖ ខណៈដែលបណ្តាប្រទេសទាំងក្នុងតំបន់និងអន្តរជាតិមួយចំនួនបានជួបប្រទះនូវបញ្ហាកង្វះស្បៀងអាហារដោយសារតែការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ទិន្នផលស្រូវរបស់ពួកគេនាំ ការនាំចេញអង្ករពីប្រទេសកម្ពុជានៅតែបន្តរក្សាបានកំណើនគួឱ្យកត់សម្គាល់។ ការណ៍នេះធ្វើឱ្យកម្ពុជារកចំណូលបានចំនួនជាង៨៦៣,៣៩ លានដុល្លាលានដុល្លារពីការនាំចេញស្រូវនិង អង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។ នេះបើយោងតាមក្រុមហ៊ុននាំចេញក្នុងស្រុក។
យោងតាមរបាយការណ៍ចុងក្រោយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា កម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក។ជាមួយគ្នានេះដែរ កម្ពុជាក៏បានធ្វើការនាំចេញស្រូវជាង ២,៤ លានតោន ឬស្មើនឹង ៦៩៣,៣៩ លានដុល្លារ (ចំនួន៧២%ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសម្ថកិច្ច)។

CRF បានឱ្យដឹងទៀតថា ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ក្នុងអំឡុងពេលខែមករាដល់ខែមេសា ហើយប្រទេសចិននៅតែជាអ្នកទិញដ៏សំខាន់ជាងគេ ដោយសារតែកម្ពុជាបាននាំចេញអង្ករចំនួន ៦៧ ៤៥៧តោនទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ ខែមកនេះ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៤២,៣ លានដុល្លារ។ ខណៈដែលការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបសម្រេចបានទឹកប្រាក់ចំនួន ៨១,៦២ លានដុល្លា លើកការនាំចេញអង្ករក្នុងបរិមាណ១០៥ ៧៩៩តោន; ទៅកានទីផ្សារ៧ប្រទេសអាស៊ានបានចំនួន ៥៣ ៧៦៦តោនឬ២៧,៧៤ លានដុល្លារ។
សម្រាប់ប្រភេទអង្ករដែលកម្ពុជាបានធ្វើការនាំចេញនោះរូមមាន មាន អង្ករក្រអូប អង្ករស អង្ករចំហ៊ុយ និងអង្ករសរីរាង្គ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ដែលជាម្ចាស់រោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុនាំចេញអង្ករដ៏ធំជាងគេមួយនៅកម្ពុជាបានលើកឡើងថា ស្ថានភាពនៃការនាំចេញនៅតែមានភាពល្អប្រសើរ បើទោះពីជាសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ធ្លាក់ចុះក្តី។ លោកថា បណ្តាប្រទេសទាំងក្នុងតំបន់ និងសកលលោកមួយចំនួនបានជួបប្រទះនូវការឡើងកំដៅខ្លាំង និងកង្វះទឹកធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវ ជាហេតុធ្វើឱ្យប្រទេសទាំងនោះនាំចូលអង្ករច្រើនដើម្បីរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា៖«តាមការសង្កេតរបស់ខ្ញុំ យើងនៅតែធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានស្រាប់ ហើយទីផ្សារចិនក៏មានតម្រូវការខ្ពស់ផងដែរ។ ក្រុមហ៊ុនខ្ញុំក៏បានកំពុងបន្តជំរុញការនាំចេញអង្ករក្រអូបប្រណិតទៅកាន់ទីផ្សារអឺរ៉ុបជារៀផងរាល់សប្តាហ៍ផងដែរ»។
បើតាមលោកសារ៉ន បញ្ហាប្រែប្រួលអាកាសធាតុគឺនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មក៏ដូចជាដំណាំស្រូវ។ ការណ៍នេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យធនធានទឹក ដើម្បីរក្សាបាននូវនិរន្តភាពនៃការដាំដុះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម និមល បាននិយាយកាលពីពេលថ្មីៗនេះថា កម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញអង្កររបស់ខ្លួន ជាពិសេសផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា រួមទាំងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសរុប១៥ រួមទាំងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំផ្សេងទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
បើតាមទិន្នន័យរបស់ CRF បង្ហាញថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣ តោន កើនឡើង ៣ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦ លានដុល្លារ កើនឡើង ១៣ ភាគរយ ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


