Connect with us

ព័ត៌មានជាតិ

CRF បដិសេធការដាក់លក់អង្ករតាមអនឡាញនៅទីផ្សារចិនដែលមានសម្បកវេចខ្ចប់​ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ

បានផុស

នៅ

​សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)បានបដិសេដចំពោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ CRF ចុះថ្ងៃទី២៩ ខែមិថុនាថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd.  សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។  ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។

«​ សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក»។

បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ​ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩តោន​ ដែលគិតជាទឹកប្រាក់ជាង២៥២លានដុល្លារអាមេរិកទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិពិភពលោកក្នុងរយៈពេល៥ខែឆ្នាំនេះ។​

ជាមួយបរិមាណនៃការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥​ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចេញ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន  ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

​ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣%  និងអង្ករផ្សេងៗចំនួន ០.៦៥% ។

បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

យប់​មិញ ​សមាជិក​ថ្មី​៣​នាក់​ចូល ធ្វើ​ឲ្យ​តំបន់ប្រយុទ្ធ​ក្រុម​​នារី​កម្ពុជាប្រែ​ប្រួល​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ហុងគ្រីព្រមានថា ថ្ងៃណាអ៊ុយក្រែនបានចូលណាតូ ស្អែកឡើងច្បាស់ជាកើតសង្គ្រាមលោកលើកទី៣

ព័ត៌មានជាតិ១៣ នាទីutes មុន

CRF បដិសេធការដាក់លក់អង្ករតាមអនឡាញនៅទីផ្សារចិនដែលមានសម្បកវេចខ្ចប់​ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ បើកជើងហោះហើរថ្មី ពីខេត្តសៀមរាប ទៅចិន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិកថ្កោលទោសការអំពាវនាវរបស់អ៊ីរ៉ង់ឲ្យចាប់ខ្លួន​និង​ប្រហារជីវិតប្រធាន IAEA

Sokha Hotels

ព័ត៌មានពេញនិយម