Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖សេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេបើវិស័យមូលបត្រមិនមានការរីកចម្រើន

បានផុស

នៅ

លោក  ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថាសេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេ ប្រសិនបើវិស័យមូលបត្រមិនមានការរីកចម្រើនទេនោះ។ ការណ៍នេះវិស័យឯកជនអាចជ្រើសរើសធ្វើការបោះផ្សាយជាមូលបត្រកម្មសិទ្ធិ ឬសញ្ញាបណ្ណក្នុងការទទួលបាននូវប្រភពទុនថ្មីមួយទៀតសម្រាប់ការពង្រីកអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី”កាលពីថ្ងៃទី០៤កញ្ញា លោកបានបន្តថា សេដ្ឋកិច្ចមួយរីកចម្រើនឈរទៅលើកត្តាចំនួន២គឺសកម្មភាពផលិតនិងសកម្មភាពហិរញ្ញវត្ថុដែលមានផ្នែកធនាគារនិងផ្សារមូលបត្រ។

លោកបានថ្លែងបន្តថា​នៅប្រទេសគេអាទាំងពីរផ្នែកនេះវាប្រតមប្រសងគ្នាមានន័យថាម្ចាស់អាជីវកម្មណាដំណើរអាជីកម្មបានល្អគាត់អាចចាប់ផ្តើមដំបូងពីការខ្ចីលុយពីធនាគារតាមពេលដែលអាជីវកម្មអាចរីចម្រើនដល់កម្រិតមួយគាត់អាចលក់ភាគហ៊ុនទៅឱ្យសាធារណជនហើយអាចកៀរគរលុយបានមួយចំណែកបន្ទាប់មកគាត់អាចខ្ចីលុយធនាគារបន្ថែមអាចបោះភាគហ៊ុនបន្ថែមឆ្លាស់ទៅឆ្លាស់មក។

លោកបានថ្លែងបញ្ចាក់ថា៖«ខ្ញុំទទួលស្គាល់ថាវិស័យធនគារ ក្រោមការខិតខំប្រឹងប្រែងរបស់ធនាការជាតិនៃកម្ពុជាមានការរីកចម្រើនខ្លាំងរយៈពេល២០ឆ្នាំចុងក្រោយនេះនេះប៉ុន្តែតាមតួលេខមួយចំនួនឃើញថាមានការកើនឡើងបំណុលរាងខ្ពស់បើធៀបទៅនឹងចំណូលទូទាំងប្រទេសលើសទាំងកម្រិត ជីឌីភីទៀត។អីចឹងជូនកាលវាអាបង្កហានិភ័យខ្លះសម្រាប់សេដ្ឋកិច្ចសម្រាប់តួអង្គនៅក្នុងសេដ្ឋកិច្ចមួយចំនួន។អីចឹងហើយបានជាត្រូវការវិស័យមូលបត្រមួយដែលរីកចម្រើនដើម្បីជួយកៀរគភាគហ៊ុនបន្ថែមសម្រាប់ម្ចាស់អាជីវកម្ម»។

ជាមួយគ្នានេះដែឬ លោក​ថានៅពេលអាជីវកម្មរីកចម្រើនគាត់អាចខ្ចីប្រាក់ពីធនាគារក៏បានលក់ភាគហ៊ុនក៏បានព្រោះភាគហ៊ុនប្រៀបដូចជាខ្ចីលុយពីគេដែរតែខ្ចីលុយមិនត្រូវការសងយកតែកេរ្តិ៍ឈ្មោះទៅបញ្ចាំហើយពេលដែលម្ចាស់អាជីវកម្មបានលុយពីការលក់ភាគហ៊ុនអាជីវកម្មគាត់ត្រូវបានពង្រីកធំជាងមុនអាចខ្ចីលុយពីធនាគារបានច្រើនជាងមុនធ្វើឱ្យទីផ្សារហ៊ុនមានការរីកចម្រើនខ្លាំងបង្កើតបានជាសកម្មភាពសេដ្ឋកិច្ចនិងការងារច្រើនជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ។ដូចនេះសេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេប្រសិនបើជាវិស័យមូលបត្រមិនមានការរីកចម្រើនទេនោះ។

លោក ហុងសុហួរបានអំពាវនាវដល់តួអង្គដែលេពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទាំងអស់ដើម្បីសេដ្ឋកិច្ចយើងដោយត្រូវវិនិយោគលើវិស័យមូលបត្រ។សម្រាប់អ្នកមានលុយក្រៅពីយកលុយវិនិយោគនិងដាក់ធនាគារក៏អាចដាក់លុយវិនិយោលើវិស័យនេះបានដែរបង្កើនប្រាក់ចំណូលបន្ថែមវាចំណេញច្រើនសម្រាប់តួអង្គរបស់យើង។

គួររំលឹកថាគិតចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨ យើងមានការយឺតមែនទែនតែចាប់ពីឆ្នាំ២០១៨មានការកើនឡើងជាបន្តបន្ទាប់ដោយកើនឡើងពី១ម៉ឺនដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២១៧មកជាង២ម៉ឺនដុល្លារនៅឆ្នាំ២០១៩ឡើងជាង១៥ម៉ឺននៅឆ្នាំ២០២០ឡើងជាង២៥ដុល្លារក្នុង១ថ្ងៃដែលកំណើននេះមិនកើនឡើងខ្លាំងទេបើធៀបទៅនឹងសេដ្ឋកិច្ចនៅស្រុកគេកៀរគបានរាប់ពាន់ដុល្លារខណៈស្រុកយើងបាន៥០ទៅ១០០លានដុល្លារក្នុងឆ្នាំក្នុងចំណោមប្រជាជន១៧លាននាក់ហើយមានគណនីជួញដូរភាគហ៊ុនប្រមាណ៥៥០០០នាក់ប៉ុណ្ណោះ ។

លោកហុង សុហួរ បានបញ្ជាក់ថា« ប៉ុន្តែសម្រាប់ខ្ញុំមិនគិតថាតិចទេតែវាជាសក្តានុពលទៅវិញទេប្រសិនបើយើងកៀរគទុនបាន១លាននាក់ក្នុង១ឆ្នាំហើយពួកគាត់ដាក់ម្នាក់ៗ១ពាន់ដុល្លារនឹងមាន១ពាន់លានដុល្លារសម្រាប់យកទៅវិនិយោគ»៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាត​បរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី

ចរាចរណ៍៤២ នាទីutes មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

កីឡា១ ម៉ោង មុន

ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

សុខភាព២២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ចរាចរណ៍៤២ នាទីutes មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម