ព័ត៌មានជាតិ
សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាតបរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ដារ ស្ថិតនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានចូលរួមសម្អាតបរិស្ថាននៅក្នុងបរិវេណទីធ្លាវត្តដារ សិលារាម បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងផុតទៅ។
លោក ងៀង ហ៊ាន នាយកសាលាបឋមសិក្សា ដារ បានឲ្យដឹងថា សកម្មភាពបោសសំអាតរើសសំរាមនេះ គឺទី១- ចូលរួមថែរក្សាបរិស្ថាន ទី២- ចង់បង្កើតផ្នត់គំនិតសិស្សានុសិស្សឲ្យចេះស្រឡាញ់ ចូលរួមការពារបរិស្ថាន និងចេះទុកដាក់សំរាមឲ្យបានល្អ ដើម្បីលើកកម្ពស់សម្រស់សោភណ្ឌ័ភាពទីធ្លាវត្តអារាម សាលារៀន និងនៅតាមទីសាធារណៈ។
នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងផុតទៅថ្មីៗនេះ នៅវត្តដារសិលារាម បានប្រារព្ធធ្វើសង្ក្រាន្តរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ ដោយមានប្រជាពលរដ្ឋមកចូលរួមលេងល្បែង របាំ ប្រជាប្រិយ និងរាំលេងកម្សាន្តយ៉ាងច្រើនកុះករ៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


