សេដ្ឋកិច្ច
ច្នៃត្រឡោកដូង ធ្វើរូបស្រមោច និងរូបសត្វផ្សេងៗ រកប្រាក់ចិញ្ចឹមកូន និងម្ដាយចាស់ជរា
ស្ថិតក្នុងវ័យ៤៦ឆ្នាំ លោក ផុន ភាន់ ជាបុរសពោះម៉ាយកូនមួយម្នាក់ ស្ថិតនៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមនុស្សម្នាក់មានការតស៊ូព្យាយាម ដោយមិនខ្លាចនឿយហត់ ក្នុងការច្នៃត្រឡោកដូង និងគ្រាប់ត្នោត ដែលមនុស្សគ្រប់គ្នាយល់ថាគ្មានតម្លៃឱ្យចេញជារូបស្រមោច និងរូបសត្វផ្សេងៗ អាចលក់សម្រាប់ចិញ្ចឹមកូន និងម្ដាយចាស់ជរារហូតមកដល់សព្វថ្ងៃ។

លោក ផុន ភាន់ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយជំនាញធ្វើរូបសត្វនេះ លោកមិនដែលនឹកស្រមៃថានឹងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាននោះឡើយ។ តែអ្វីដែលមិននឹកស្មានដល់នោះ របរធ្វើរូបសត្វ ស្រាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងមានការចុះផ្សាយតាមរយៈសារព័ត៌មានមួយចំនួនរួចមក មុខរបរធ្វើរូបសត្វរបស់គ្រួសារលោកកាន់តែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។

ជាអតីតជាងកាត់សក់ លោក ផុន ភាន់ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ការងារធ្វើរូបសត្វនេះ បច្ចុប្បន្ននៅពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនបាននៅឡើយ នេះក៏ដោយសារតែលោកនៅខ្វះលទ្ធភាពសម្រាប់ជួលកូនជាងមកជួយធ្វើបន្ថែម ខណៈដែរបច្ចុប្បន្នអ្នកដែលចេះជំនាញនេះ មានតែរូបលោកនិងកូន និងម្ដាយចាស់ជរា តែប៉ុណ្ណោះ។

ក្រៅពីការងារធ្វើរូបសត្វ លោក ផុន ភាន់ ក៏បានឆ្លៀតពេលរត់កង់បី ដើម្បីបានបា្រក់បន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនប្រចាំថ្ងៃ។ លោកបានបន្ថែមថា នៅពេលដែលការធ្វើរូបសត្វនេះ បានច្រើនគួរសម លោក និងម្ដាយចាស់វ័យ ៧២ឆ្នាំ បាននាំគ្នាធ្វើដំណើរពីស្រុកកំណើត មកកាន់រាជធានីភ្នំពេញ ដើម្បីដើរលក់រូបសត្វ ដោយពេលខ្លះនៅតាមរបងសាលារៀន ពេលខ្លះទៀតដើរលក់តាមផ្សារ ពោលគឺចល័តគ្រប់ទិសទី ជារៀងរាល់ថ្ងៃ។

ទោះបីគ្រួសារមានជីវភាពខ្វះខាតខ្លាំងយ៉ាងណាក៏ដោយ លោក ផុន ភាន់ នៅតែមានក្ដីសង្ឃឹមខ្ពស់ ដោយស្រមៃថាថ្ងៃណាមួយ លោកនឹងអាចមានលទ្ធភាពបើកសិប្បកម្មមួយ ដោយចាប់ផ្ដើមកែច្នៃ គ្រាប់ត្នោត ត្រឡោកដូង និងសម្ភារៈចាស់ៗផ្សេងៗទៀត ដើម្បីធ្វើចេញជារូបសត្វ និងសម្ភារៈតាំងលម្អ ដាក់លក់ឱ្យបានកាន់តែច្រើន ជាងពេលបច្ចុប្បន្ននេះ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង