ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក ជាផ្នែកមួយនៃការចរចាពន្ធ
ភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា ឥណ្ឌូណេស៊ីគ្រោងនឹងផ្ដល់ភាពប្រាកដប្រជាទៅសហរដ្ឋអាមេរិក លើការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក ដែលជាផ្នែកមួយនៃការចរចាពន្ធ ពាក់ព័ន្ធនឹងការដងរបាំងពាណិជ្ជកម្មឌីជីថល។

សេតវិមានបានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអង្គារ ដោយហៅវាគឺជាចំណុចសំខាន់មួយ ដែលមានចែងក្នុងកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ រវាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី។
សេតវិមានបាននិយាយយ៉ាងដូច្នេះថា៖ «ឥណ្ឌូណេស៊ីនឹងផ្តល់ភាពប្រាកដប្រជាទាក់ទងនឹងការផ្ទេរទិន្នន័យផ្ទាល់ខ្លួនចេញពីឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាមេរិក តាមរយៈការទទួលស្គាល់សហរដ្ឋអាមេរិកជាប្រទេស ឬយុត្តាធិការ ដែលផ្តល់ការការពារទិន្នន័យគ្រប់គ្រាន់ ក្រោមច្បាប់ឥណ្ឌូណេស៊ី»។
សេតវិមានបានបន្ថែមថា សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី នឹងសម្រេចលើការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ។

បន្ថែមពីលើកិច្ចព្រមព្រៀងដកចេញនូវរបាំងពាណិជ្ជកម្មឌីជីថលនេះ ប្រទេសទាំង ២ ក៏បានព្រមព្រៀងគ្នាផងដែរ លើការប្តេជ្ញាចិត្តមួយចំនួនទៀត រួមទាំងការលុបបំបាត់របាំងពន្ធគយ ទម្លាក់របាំងមិនមែនពន្ធសម្រាប់ការនាំចេញឧស្សាហកម្មរបស់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់អាមេរិកជាដើម។
ក្រោយកិច្ចព្រមព្រៀងទាំងអស់នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទម្លាក់ពន្ធខ្ពស់លើទំនិញឥណ្ឌូណេស៊ីមកត្រឹម ១៩ ភាគរយ ពីអត្រាចាស់ ៣២៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


