Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

បានផុស

នៅ

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ ក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។ សូមរំលឹកផងដែរ ជំងឺមហារីក ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងដទៃទៀត រួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ កំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ។

ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពសកម្ម និងចាត់ទុកជំងឺមិនឆ្លង ពិសេសជំងឺមហារីកជាអាទិភាពមួយ និងសូមធ្វើការរួមគ្នា ដោយបុរេសកម្ម ជាពិសេសការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ ង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព។ ជំរុញ និងពង្រឹងកិច្ចសហប្រតិបតិ្តការយន្តការសម្របសម្រួល និងបង្កើនការអប់រំ ផ្សព្វផ្សាយលើអន្តរាគមន៍។ បង្កើនការអនុវត្តផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការកាពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០។

ជាពិសេសត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្រ្ត និងជំនាញវិជ្ជាជីវៈអមវេជ្ជសាស្រ្ត ដើម្បីឱ្យធនធានមនុស្សសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការបម្រើសេវាថែទាំ ព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ជំរុញឱ្យមានការចូលរួមពីស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធនានា ជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។

ជាមួយគ្នានេះ លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយនៅមណ្ឌលសុខភាពត្រូវតែយកចិត្តទុកដាក់ អនុវត្តផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ក្នុងការពិនិត្យ និងស្វែងរករោគសញ្ញាវិធីសាស្រ្តការពារ។ នៅតាមមណ្ឌលសុខភាពរៀបចំឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺថ្លើម ជំងឺមហារីកមាត់ស្បូនទៅតាមអាយុគោលដៅ និងពិនិត្យលទ្ធភាព ក្នុងការធ្វើតេស្តរកមេរោគមហារីកចំពោះករណីសង្ស័យ។ ចំណែកមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ត្រូវមានយន្តការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងត្រូវមានការសហការគ្នាក្នុងករណីត្រូវបញ្ជូន ហើយប្រាកដថាការបញ្ជូននោះមានការផ្តល់ និងទទួលព័ត៌មាន ជាមួយឯកសារច្បាស់លាស់។ ចំពោះមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យមានរោគវិនិច្ឆ័យកម្រិតខ្ពស់ និងស៊ីជម្រៅ ហើយបន្តឱ្យមានការព្យាបាលតាមវិធីសាស្រ្តបច្ចេកទេសដែលមាន។

បន្ថែមពីការកែលម្អនូវចំណុចខ្វះខាតមួយចំនួនឱ្យប្រសើរ លោករដ្ឋមន្ត្រីបានណែនាំ ១)ត្រូវរៀបចំគោលការណ៍ឱ្យបានច្បាស់លាស់ និងពង្រឹងការធ្វើអភិបាលកិច្ច ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ២) ពង្រឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីក ៣) ពង្រឹងការផ្សាភ្ជាប់គ្នាឱ្យបានល្អរវាងការរកឃើញមេរោគមហារីក និងការព្យាបាល ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធឱ្យបានច្បាស់លាស់ ៤) ពិនិត្យ ការផ្សព្វផ្សាយអប់រំ និងការការពារ ឱ្យមានភាពស៊ីសង្វាក់គ្នា ៥) បន្តខិតខំពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស និងមិនមែនឯកទេស ដើម្បីបង្កើនធនធានមនុស្សធ្វើការងារជានិរន្តភាព ៦) យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យចំពោះករណីជំងឺមហារីក ៧) បន្តសហការជាមួយសហគមន៍ និងស្ថាប័នផ្សេងៗទៀត ដើម្បីជួយគាំទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ វិនាទី មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៣៦ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម