ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ុយក្រែនបាត់បង់យន្តហោះចម្បាំងបារាំង«Dassault Mirage 2000» លើកដំបូង
យន្តហោះចម្បាំងរបស់ប្រទេសបារាំងមួយគ្រឿងដែលត្រូវបានប្រគល់ឲ្យយោធាអ៊ុយក្រែនក្នុងចម្បាំងជាមួយរុស្ស៊ី បានធ្លាក់ជាលើកដំបូង ដោយសារបញ្ហាបច្ចេកទេស មិនមែនដោយសារការវាយប្រហាររបស់រុស្ស៊ីនោះទេ ប៉ុន្តែអាកាសយានិកបានរំដោះខ្លួនរួចពីគ្រោះថ្នាក់នោះ។

រដ្ឋាភិបាលបារាំងរបស់ប្រធានាធិបតី Emmanuel Macron បានប្រគល់យន្តហោះចម្បាំងសេរីចាស់ប្រភេទ «Dassault Mirage 2000» ដែលត្រូវបានដាក់ឲ្យដំណើរការកាលទសវត្សរ៍៨០ ឲ្យយោធាអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ ដើម្បីបង្កើនសមត្ថភាពកងទ័ពអាកាសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយមហាអំណាចរុស្ស៊ី។
តាមសេចក្តីរាយការណ៍របស់ The War Zone កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា «នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៥ ខណៈពេលកំពុងបំពេញបេសកកម្មហោះហើរ លើប្រភេតយន្តហោះចម្បាំង Mirage-2000 ការបរាជ័យផ្នែកឧបករណ៍យន្តហោះបានកើតឡើង ដែលអ្នកបើកបរបានរាយការណ៍ទៅអ្នកគ្រប់គ្រងការហោះហើរ»។
សេចក្តីរាយការណ៍បានបន្តថា «បន្ទាប់មក អ្នកបើកបរយន្តហោះនោះ បានធ្វើសកម្មភាពប្រកបដោយសមត្ថភាព ដូចដែលបានរំពឹងទុកក្នុងស្ថានភាពវិបត្តិ ហើយបានរំដោះខ្លួនចេញដោយជោគជ័យ។ ក្រុមរុករក និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកបើកយន្តហោះ ហើយ ស្ថានភាពរបស់គាត់មានស្ថេរភាព។ មិនមានអ្នករងរបួសនៅលើដីទេ។ គណៈកម្មការពិសេសមួយត្រូវបានតែងតាំងដើម្បីស្រាវជ្រាវរកមូលហេតុនៃឧប្បត្តិហេតុអាកាសចរណ៍»។
កងទ័ពអាកាសអ៊ុយក្រែនបានទទួល Mirage ដំបូងរបស់ខ្លួនកាលពីខែកុម្ភៈ។ រដ្ឋាភិបាលបារាំងបានសន្យាប្រគល់យន្តហោះចម្បាំងនេះចំនួន៦គ្រឿងទៅឲ្យអ៊ុយក្រែន ប៉ុន្តែរហូតដល់ពេលនេះ យន្តហោះចម្បាំងនេះត្រូវបានរាយការណ៍ថា បានប្រគល់ឲ្យអ៊ុយក្រែនត្រឹម៣គ្រឿងប៉ុណ្ណោះ ខណៈអ៊ុយក្រែនស្នើសុំរហូត១២ទៅ២០គ្រឿងដើម្បីពង្រឹងទ័ពអាកាស។
តាមសេចក្តីរាយការណ៍ មុនពេលប្រគល់យន្តហោះនេះ បារាំងបានធ្វើការកែប្រែមិនជាក់លាក់ ដើម្បីឱ្យយន្តហោះនេះអាចហោះហើរបំពេញបេសកកម្មពីអាកាសទៅដី។
នេះជាការបាត់បង់ចុងក្រោយបង្អស់របស់យន្តហោះចម្បាំងបារាំងជំនាន់ទី៤ ដែលបរិច្ចាគឲ្យអ៊ុយក្រែន។ អ៊ុយក្រែនក៏បានរាយការណ៍ពីការបាត់បង់យន្តហោះចម្បាំង F-16 យ៉ាងតិចបីគ្រឿងក្នុងសង្គ្រាមជាមួយរុស្ស៊ី។
យន្តហោះចម្បាំង Mirage 2000 ដែលត្រូវបានណែនាំក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មិនមែនជាយន្តហោះចម្បាំងទំនើបបំផុតរបស់បារាំងនោះទេ។ វាជាយន្តហោះជំនាន់ទី៤ដែលប្រទេសបារាំងកំពុងផ្អាកជាបណ្តើរៗ ដើម្បីគាំទ្រដល់ការផលិតយន្តហោះចម្បាំងប្រភេទ «Dassault Rafale» ថ្មី ដែលត្រូវបានរាយការណ៍ល្បីខ្ទខ្ទាថា កងទ័ពប៉ាគីស្ថានប្រើប្រាស់មីស៊ីលចិន បាញ់ធ្លាក់ក្នុងសង្គ្រាម៣ថ្ងៃជាមួយឥណ្ឌា៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


