Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

បានផុស

នៅ

ដោយសារតែហិច្ឆតាចង់បានទឹកដីខ្មែរ និងការស្រេកឃ្លានសង្គ្រាម, កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុនមកលើកម្ពុជា មិនខ្វល់ទុក្ខលំបាករបស់ប្រជាជនខ្លួនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន។

ទង្វើរបស់ថៃ គឺជាការឈ្លានពានកម្ពុជាយ៉ាងច្បាស់ក្រឡែតដោយសារតែមហិច្ចតាមិនឆ្អែតឆ្អន់របស់ពួកគេ ចង់បានដីខ្មែរ។ ទង្វើរបស់កងទ័ពថៃ មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាជនខ្លួននៅតាមបណ្តោយព្រំដែនឡើយ ទាំងដែលពលរដ្ឋទាំងនោះធ្លាប់តែរងនៅដោយសុខសាន្ត តែបែរជាត្រូវរត់គេចគ្រាប់ដោយសារតែទង្វើរបស់ជាតិសាសន៍ខ្លួនឯង។

កងទ័ពថៃតែងបញ្ឆេះបញ្ហា បង្កហេតុរករឿងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចាត់ទុកអាយុជីវិតពលរដ្ឋខ្លួនគ្មានតម្លៃ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយថៃ ក៏ផ្សាយព័ត៌មានក្លែងក្លាយក្បត់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីតែមហិច្ចតាលោភលន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម