ព័ត៌មានអន្ដរជាតិ
កូវីដផ្ទុះខ្លាំង! ថៃ ដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹង ផ្តោតសំខាន់លើសិស្សមត្តេយ្យទូទាំង បាងកក
ស្របពេលកូវីដផ្ទុះឡើងម្តងទៀត ដែលជំរុញខ្លាំងដោយសារមេរោគបំប្លែងថ្មី JN.1, ការិយាល័យអភិវឌ្ឍន៍សង្គមនៃប្រទេសថៃ (SDO) បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ជាពិសេសផ្តោតលើក្មេងៗសិស្សសាលាមត្តេយ្យទូទាំងទីក្រុងបាងកក។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី១៤ខែឧសភាឆ្នាំ២០២៥, នាយក SDO អ្នកស្រី Kanjana Phupipatthanaphon បានសង្កត់ធ្ងន់លើសារសំខាន់នៃវិធានការការពារដូចជារក្សាគម្លាតពីគ្នា១-២ម៉ែត្រ, ពាក់ម៉ាស, លាងដៃឲ្យបានញឹកញាប់និងវាស់កម្តៅ ដើម្បីធានាសុវត្ថិភាពកុមារ គ្រូបង្រៀន ក៏ដូចជាមន្ត្រីសាលា។
សាលានានាក៏ត្រូវសម្អាតឲ្យបានញឹកញាប់ និងមានការបាញ់ថ្នាំសម្លាប់មេរោគផងដែរ។
លើសពីនេះ ប្រសិនបើកុមារចេញរោគសញ្ញាសង្ស័យដូចជាឈឺក្បាល គ្រុន ក្អក តឹងច្រមុះ ពិបាកដកដង្ហើមឬឈឺបំពង់ក កុមារត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬជូនដំណឹងដល់ឪពុកម្តាយឲ្យយកកូនទៅផ្ទះ ហើយកុមារក៏ប្រហែលជានឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។

ក្នុងករណីវិជ្ជមានកូវីដ កុមារនឹងត្រូវព្យាបាលនៅមន្ទីរពេទ្យ ហើយបើសាលាផ្ទុះការឆ្លងជាចង្កោម សាលាត្រូវប្រឈមនឹងការបិទជាបណ្តោះអាសន្ន។
សូមជម្រាបជាថ្មី ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដប្រភេទថ្មីនៅប្រទេសថៃ កំពុងឈានដល់កម្រិតព្រួយបារម្ភសាជាថ្មី ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី៤ដល់១០ខែឧសភា មានករណីឆ្លងចំនួន១៦ ៦០៧ករណី ដែលភាគច្រើនជាប្រភេទអូមីក្រុងបំប្លែងថ្មី JN.1 ខណៈក្នុងរយៈពេលដូចគ្នានោះ ក៏មានមនុស្សស្លាប់៦នាក់ផងដែរ។
តួលេខនេះបានបង្ហាញពីករណីឆ្លងកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលមួយសប្តាហ៍មុននោះ ដែលមានមនុស្សឆ្លងប្រមាណ ១៤ ៦៨០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រយ័ត្ន! ថៃ មានមនុស្សស្លាប់៦នាក់ដោយសារកូវីដប្រភេទថ្មី ត្រឹមមួយសប្តាហ៍ ខណៈការឆ្លងកំពុងវាយលុកខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


