សេដ្ឋកិច្ច
ទិន្នផលអំបិលកំពត ឆ្នាំនេះ ទទួលបានផលតិច ខណៈមានភ្លៀងធ្លាក់ច្រើន
ប្រធានសមាគមអ្នកផលិតអំបិលកម្ពុជា បានឱ្យដឹងថា ទិន្នផលអំបិលខេត្តកំពត សម្រាប់ឆ្នាំនេះ ទទួលផលបានតិចតួច ខណៈមានភ្លៀងធ្លាក់ច្រើន ទើបធ្វើឱ្យការប្រមូលផលបានតិច។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ផលិតកម្មអំបិលខេត្តកំពត-កែប ទទួលបានផលតិចតួចបំផុត ខណៈមានភ្លៀងធ្លាក់ច្រើន ទើបធ្វើការប្រមូលផលអំបិលរបស់កសិករបានតិចខុសឆ្នាំកន្លងទៅដែលទទួលបានទិន្នផលសរុបជាង ១២ម៉ឺនតោន។

ទាក់ទងនឹងការប្រមូលផលបានតិច លោក ប៊ុន ណារិន បានប្រាប់ឱ្យដឹងដែរថា មូលហេតុដែលអំបិលឆ្នាំនេះ ទទួលបានផលតិច នេះក៏ដោយសារតែមានភ្លៀងធ្លាក់ចាប់ពីចុងខែមីនា រហូតមកដល់ខែមេសានេះ ក្នុងកម្រិតខ្លាំងបំផុត ទើបនាំឱ្យកសិករជាអ្នកផលិតអំបិលទាំងអស់មិនអាចប្រមូលផលច្រើន។

លោក ប៊ុន ណារិន បញ្ជាក់ថា គិតដល់ថ្ងៃទី២០ខែមេសានេះ ផលិតកម្មអំបិលដែលប្រមូលបានគឺមានត្រឹមតែ ១ម៉ឺន ៨ម៉ឺនតោន តែប៉ុណ្ណោះ។ ចំណែកតម្លៃវិញ អំបិល អាចលក់ចេញទៅកាន់ទីផ្សារបានប្រមាណ ៨ពាន់រៀល ក្នុងមួយបាវ ៥០គីឡូ។
គួរជម្រាបថា ខេត្តកំពតមានផ្ទៃដីស្រែអំបិលសរុបចំនួន ៣៤៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ២៦៤០ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ១២៨ ៤៧៥ ហិកតានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត៕
អត្ថបទ ៖ សួស សិត
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


