ព័ត៌មានជាតិ
ខេត្តកំពតជាប់សមុទ្រ ដែកឆក់ទាក់ទាញវិនិយោគិន មានផែទឹកជ្រៅ ផែទេសចរណ៍អន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង
ខេត្តកំពតនៅក្នុងចំណោមខេត្តចំនួន ៤ នៅតំបន់សមុទ្រ។ ស្ថិតនៅភាគនិរតី ខេត្តកំពតមានសក្តានុពលលើធនធានធម្មជាតិជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញ រួមទាំងទីតាំងដែលអំណោយផលដល់វិនិយោគិន ខណៈខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងថ្មីៗនេះទើបតែបើកសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិ ដែលនឹងជំរុញពង្រីកវិស័យទេសចរណ៍តាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជានាពេលអនាគតថែមទៀត។

លក្ខណៈភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកំពត
ខេត្តកំពតមានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែងសរុបប្រមាណ ៥៥,៦៦គីឡូម៉ែត្រ ចែកចេញ ជា ៥ ប្រភេទ ក្នុងនោះមាន៖
-ឆ្នេរខ្សាច់ ប្រវែងប្រមាណ ៤១, ៤៩គីឡូម៉ែត្រ មានចំនួន៣ទីតាំង
-ឆ្នេរថ្ម ប្រវែងប្រមាណ ៤,១៤ គីឡូម៉ែត្រ មានចំនួន ៧ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ២,២០ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ៤,៦២ គីឡូម៉ែត្រ មានចំនួន ២៧ ទីតាំង
-ឆ្នេរផ្សេងៗ ប្រវែងប្រមាណ ៣, ២១ គីឡូម៉ែត្រ មានចំនួន ១៩ ទីតាំង។
កោះនិងប្រជុំកោះ
កោះដែលបានរកឃើញក្នុងភូមិសាស្ត្រខេត្តកំពតមានចំនួន ៣ មានជាអាទិ៍៖
-កោះសេះ បានចុះបញ្ជីរួចមានផ្ទៃដី ៧៤៧,៩៩៧៨ ហិកតា
-កោះគី មានផ្ទៃដី ១,៩២១៨ ហិកតា
-កោះតាងោល មានផ្ទៃដី ១,៧២៨០ហិកតា។
ស្រែអំបិល
ស្រែអំបិល ស្ថិតនៅផ្នែកខាងត្បូងជាប់តាមបណ្ដោយឆ្នេរសមុទ្រមានផ្ទៃដី ៣ ៧២៦,០២ហិកតា និងចែកចេញជា ៦មណ្ឌល៖
-មណ្ឌលត្រើយកោះ : មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម និងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត មានផ្ទៃដីប្រមាណ ២១១,៩២ហិកតា
-មណ្ឌលផលិតបឹងរូងទី១ : មានទីតាំងស្ថិតនៅភូមិជុំគៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៨៤៦,៧០ហិកតា
-មណ្ឌលផលិតបឹងរូងទី២ : មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៦៧៤, ៩១ហិកតា
-មណ្ឌលសេះស : មានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ និងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៤៥២,៩៥ហិកតា
-មណ្ឌលបឹងទួក : មានទីតាំងស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូមានផ្ទៃដីប្រមាណ ២៩២,៨៧ ហិកតា
-មណ្ឌលកំពង់ត្រាច : មានទីតាំងស្ថិតនៅភូមិលក និងភូមិកោះគ្រឹះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មានផ្ទៃដីប្រមាណ ៤០៩, ០២ហិកតា។
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ
-ដៃសមុទ្រ ស្ទឹង ព្រែកផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រខេត្តកំពតមានចំនួន ១៣ ទីតាំង
រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ដែលមានព្រំប្រទល់រដ្ឋបាលជាប់នឹងសមុទ្រ
-ក្រុងចំនួន២ គឺ ក្រុងកំពត និងក្រុងបូកគោ និង ស្រុកចំនួន ២ គឺស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ឃុំសង្កាត់ចំនួន ៨ គឺឃុំជុំគ្រៀល ឃុំត្រពាំងសង្កែ ឃុំកូនសត្វ ឃុំឫស្សីស្រុកខាងលិច សង្កាត់ត្រើយកោះ សង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក។
កំពង់ផែទេសចរណ៍អន្តរជាតិ
ការដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រជាមួយប្រទេសជិតខាងនិងជាលក្ខណៈអន្តរជាតិ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចាប់ផ្ដើមដំណើរការសាងសង់នៅខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃដីទំហំជាង ៤ ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត និងសម្រេចរួចរាល់នៅចុងឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់ខេត្តគោលដៅទេសចរណ៍ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បងរយៈពេល ៣ ខែ កំពង់ផែទេសចរណ៍អន្តរជាតិកំពតទទួលបានភ្ញៀវទេសចរចេញចូលប្រមាណ ៧ ពាន់នាក់។
កំពង់ផែទឹកជ្រៅខេត្តកំពត
កំពង់ផែទឹកជ្រៅខេត្តកំពត បានសម្ពោធដាក់ឱ្យប្រើប្រាស់អំឡុងឆ្នាំ ២០២៤ ដែលបានដើរតួនាទីជាច្រកដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់បម្រើវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា។
មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០ គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៣ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មានវិសាលភាពលើផ្ទៃដីគោកទំហំ ២០៧ ហិកតា និងផ្ទៃទឹកទំហំ ៦៧៨ ហិកតា។

កំពង់ផែទឹកជ្រៅខេត្តកំពត អភិវឌ្ឍក្រោមទុនវិនិយោគប្រមាណ ១៤០ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៤។ កំពងផែនេះអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់។
កំពង់ផែទឹកជ្រៅកំពត នឹងកាន់តែមានសក្តានុពលនៅពេលដែលកម្ពុជាបញ្ចប់ការសាងសង់ព្រែកជីកហ្វូណនតេជោ។
តំបន់សេដ្ឋកិច្ចពិសេស
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិ ៣ ខ្សែ គឺផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ កាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ឬ៣ គម្រោងក្នុងខេត្តកំពត។
សម្តេចបានគូសរំលេចការប្រដូចការអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត និងការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជាដូចទៅនឹងសរសៃឈាមរបស់មនុស្ស ដែលការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនអភិវឌ្ឍតែនៅភ្នំពេញគឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា