ជីវិតកម្សាន្ដ
កំពូលតារារ៉េប វ៉ាន់ដា បញ្ចេញបទចម្រៀងថ្មីភ្លែត ជាប់លើតារាង Top100: Cambodia ភ្លាម
កំពូលតារារ៉េបប្រុសប្រចាំកម្ពុជា លោក វ៉ាន់ដា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយទម្លាក់បទចម្រៀងថ្មីស្តាយ៍ព្រាននារីមានចំណងជើងថា « Queen Bee – នារីជឿនលឿន» កាលពីប៉ុន្មានថ្ងៃមុននេះ។

បទចម្រៀងនេះគឺជាស្នាដៃនិពន្ធនិងផលិតដោយកវីសង្ហារ វ៉ាន់ដា ផ្ទាល់ ជាមួយស្ទីលថ្មីបែបខ្មែរ បង្ហើរសំនៀងខ្លុយនិង Beat យឺតៗកន្ត្រាក់អារម្មណ៍បំបាត់ស្ត្រេស។ សម្លេងដ៏ស៊ិចស៊ីរបស់ វ៉ាន់ដា បានអង្រួនដល់បេះដូងអ្នកគាំទ្រនារីៗជាច្រើន និងទាក់ទាញការសរសើរពីសំណាក់អ្នកគាំទ្រនៅតាមបណ្តារប្រទេសជិតខាងផងដែរ។

មិនចាញ់បទចម្រៀងមុនៗឡើយ ចេញមិនបានប៉ុន្មានផងស្រាប់តែអ្នកគាំទ្រតន្រ្តីរ៉េបទាំងជាតិ និងអន្តរជាតិ ចេញមុខផលិតវីដេអូ Reaction បទថ្មីនេះភ្លាមៗមិនចាំយូរ។

Queen Bee- នារីជឿនលឿន មានបទភ្លេងទាក់ទាញ ទំនុកច្រៀងទៀតសោតទាក់ត្រចៀកងាយចាំ ស្តាប់ម្តងហើយចង់ស្តាប់ម្តងទៀត។ គ្រាន់តែបញ្ចេញនូវ lyric វីដេអូ មានចំនួនទស្សនាជិតខ្ទង់លានទៅហើយ។ អ្នកគាំទ្របានបញ្ចេញមតិទាមទារឲ្យមានការទម្លាក់ music video ពេញលេញផងដែរ។

ថ្វីត្បិតបទនេះគ្រាន់តែជាការពញ្ញាក់អារម្មណ៍ក្តី ប៉ុន្តែវ៉ាន់ដាសម្រិតសម្រាំងបទនេះមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ជាការតបស្នង ការស្រលាញ់ពេញចិត្តច្រើនសន្ធឹកសន្ធាប់បណ្តាលឲ្យបទ Queen Bee – នារីជឿនលឿនហក់ឡើងលើតារាង Top 100: Cambodia លើ Apple Music ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីបញ្ចេញត្រឹមរយៈពេល ១ថ្ងៃប៉ុណ្ណោះ។

ភាពជោគជ័យនេះជាសបញ្ជាក់ថា អ្នកនិយមស្រលាញ់តន្រ្តីខ្មែរពិតជាចូលចិត្តបទភ្លេងច្នៃប្រឌិត ផលិតដោយសិល្បៈករខ្មែរដែលមានសមត្ថភាពពិតប្រាកដ៕
ដោយ៖ Jacqueli

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា