ជីវិតកម្សាន្ដ
នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច
ក្រោយ នេន ទុំ បានផ្លាស់ប្តូររសជាតិចម្រៀងរបស់ខ្លួន បត់បែនតាមស្ទាយល៍រ៉េបទាន់សម័យ ស្រាប់តែមានអ្នកចេញមករិះគន់ ហើយថែមទាំងមានយុវជនម្នាក់បានតិះដៀលដល់ម្តាយលោកថែមទៀត។ តបទៅនឹងការពោលពាក្យដោយមិនគិត នេន ទុំ ដាច់ចំៗវិញថា លោកមិនអាចឈប់បង្ហាញសមត្ថភាពខ្លួន តាមសម្តីជនអគតិឡើយ ហើយថែមទាំងសន្យា ជូនចម្រៀងអប់រំដល់យុវជនដែលប្រើសម្តីមិនសមរម្យរូបនោះថែមទៀតផង។

ថ្មីៗនេះ នេន ទុំ ដែលមហាជនតែងតែស្គាល់តាមរយៈចម្រៀង Hip Hop បែបសហម័យបង្កប់ន័យអប់រំនោះ បានធ្វើឱ្យមហាជនដែលជាអ្នកនិយមតាមដានវិស័យចម្រៀងរ៉េប HipHop មានការចាប់អារម្មណ៍នឹងលោកជាខ្លាំង បន្ទាប់ពីតារា Hip Hop ជើងចាស់រូបនេះ បានប្តូររសជាតិ ដេញតាមសម័យចម្រៀងរ៉េបបែបទំនុកកាចៗ តាមរយៈបទ «អុញ» ។
ជាមួយនឹងការផ្លាស់ប្តូរនេះ អ្នកគាំទ្ររបស់លោកជាច្រើន បានសម្តែងការភ្ញាក់ផ្អើលទន្ទឹមនឹងពាក្យស្ងើចសរសើរចំពោះសមត្ថភាពរបស់តារាចម្រៀង Hip Hop ជើងចាស់រូបនេះ ដែលអាចបត់បែនតាមសម័យកាលបាន ខណៈមួយបទនេះ លោកធ្វើឡើងមិនមានបំណងនាំឱ្យក្តៅក្រហាយដល់អ្នកណាឡើយ គឺគ្រាន់តែជាផ្លាស់ប្តូររសជាតិចម្រៀងជូនអ្នកគាំទ្រស្តាប់កម្សាន្ត។
ប៉ុន្តែ ទន្ទឹមនឹងពាក្យសរសើរ ក៏មានមតិខ្លះលើកឡើងហាក់មានទស្សនៈអគតិចំពោះលោក ដោយប្រាប់ឱ្យតារាចម្រៀងរូបនេះ នៅរក្សាភាពចាស់ទុំក្នុងចម្រៀង Hip Hop ដោយពុំចាំបាច់ប្រឹងបង្ហាញសមត្ថភាពក្នុងវិស័យចម្រៀងរ៉េបនោះទេ។ មិនតែប៉ុណ្ណោះ បុគ្គលរូបនោះ ថែមទាំងបានប្រមាថដល់អ្នកគុណរបស់លោកថែមទៀត ជាហេតុធ្វើឱ្យលោកទោមនស្ស និងតបឆ្លើយតាមរយៈវីដេអូ
ការលើកឡើងនេះ នេន ទុំ បានចាត់ទុកជាទស្សនៈអវិជ្ជមានមួយ ដែលហាក់មានចេតនាឃារឃាំងសមត្ថភាពរបស់លោក និងកំពុងបង្ហាញអស្មិមានះរបស់ខ្លួនក្នុងនាមជាយុវវ័យជំនាន់ក្រោយ មិនទទួលយកការអភិវឌ្ឍរបស់សិល្បករ ហើយទទួលយកតែអ្វីដែលថ្មី ទោះចាស់មានគុណតម្លៃក៏ដោយ។
លោកថា សម្តីដែលយុវជនរូបនោះ បានដៀលថាដល់លោក លោកនឹងមិនទទួលយកឡើយ ហើយថែមទាំងបានណែនាំបុគ្គលរូបនោះឱ្យចេះរៀនបើកចិត្ត កុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច បើមិនចេះសាទរនឹងសមិទ្ធផលគេទេនោះ។ ឆ្លៀតក្នុងឱកាសនេះ លោកសន្យានឹងជូនចម្រៀងអប់រំដល់យុវជនដែលតិះដៀល និងប្រើសម្តីមិនសមរម្យដល់លោកថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


