ជីវិតកម្សាន្ដ
អ៊ីណូ ស្នើសុំឲ្យបញ្ឈប់ការវែកញែករឿង វណ្ណដា ខណៈសាមីខ្លួនបានចេញមុខសុំទោសរួចហើយ
តារាចម្រៀងរៀមច្បងលោក អ៉ីណូ បានចេញមុខដោយស្នើសុំឲ្យមហាជន ឬអ្នកគាំទ្រ ពិសេសអ្នកដែលផុសចង់បាន View បញ្ឈប់ការវែកញែក និងចែករំលែករឿងកំហុសបន្តិចបន្តួចរបស់តារាចម្រៀងរ៉េប វណ្ណដា ដោយអចេតនាគឺពាក់មួកពេលមកដល់ព្រលានយន្តហោះជួបជាមួយអ្នកគាំទ្រ និងថ្នាក់ដឹកនាំដែលបានទៅទទួលស្វាគមន៍។

ជាមួយគ្នានឹងការចេញមុខស្នើសុំពីសំណាក់លោក អ៉ីណូ នេះដែរតារាប្រុសថ្គាមខ្លារូបនេះ ក៏បានលើកឡើងផងដែរពីចំណុចល្អៗក៏ដូចជាមោទនភាពដែល វណ្ណដា បានរំលេចចេញនៅសិល្បៈវប្បធម៌ខ្មែរកាន់ពិភពលោកដើម្បីឲ្យប្រទេសជិតខាងបានស្គាល់កាន់តែខ្លាំង និងល្បីរន្ទឺថែមទៀត។
លោក អ៊ីណូ បានលើកឡើងថា“ខ្ញុំបាទអ៊ីណូសុំបញ្ចេញយោលបល់បន្តិចក្នុងនាមជាប្រជាជនខ្មែរមួយរូបដែរ ទោះបីខ្ញុំគ្មានឋានៈអ្វីក៏ដោយ ហើយក៏មិនបានមានអត្ថន័យ ឬគំនិតចង់ទៅតោងប្អូន Vanda ដើម្បីល្បីនោះទេតែសូមសំណូមពរខាង Website មួយចំនួនមុនចុះផ្សព្វផ្សាយ ឬបំផុសបំផុល សូមថ្លឹងថ្លែងឲ្យបានច្បាស់បងណាបងគិតថា View សំខាន់ ឬ ប្រទេសជាតិ មុខមាត់ សំខាន់ ? សូមឆ្លើយ ?”
តារាចម្រៀង អ៉ីណូ បានឲ្យដឹងទៀតថា ចំណុចទី១ ខ្ញុំ បាទENO ព្រមទាំងបងបង ប្អូនប្អូន សិល្បៈទាំងអស់ ជាពិសេសប្រជាជនខ្មែរទាំងមូលបានដឹងហើយថា ប្អូន Vanda មានសម្ថភាពពេញលេញដែលបានរំលេចចេញនៅសិល្បៈវប្បធម៌ខ្មែរកាន់តែឲ្យប្រទេសជិតខាងបានស្គាល់កាន់តែខ្លាំង ហើយល្បីកក្រើក ឲ្យគេស្គាល់កាន់តែខ្លាំង និងបានលើកស្ទួយដល់ប្រទេសរបស់យើងតាមផ្នែកសិល្បៈ វប្បធម៌ នៅក្នុងសម័យថ្មីជំនាន់ថ្មីពិតជាអស្ចារ្យ។

ចំណុចទី២ គ្រាន់តែកំហុសបន្តិចបន្តួចដែលប្អូនភ្លេចដោះមួកសោះ ក៏ចាប់កំហុសផុសរៀបរាប់ធ្វើអ្វី ពេលខ្លះខ្ញុំក៏ធ្លាប់ទៅសម្តែងនៅប្រទេសគេដែរ ខ្ញុំយល់ទោះបីបន្តិចបន្តូចក៏ដោយ ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកា មានការអស់កំលាំងច្រើនម៉ោងអាចភ្លេចភ្លាំងមួយពេលអ៊ីចឹងហើយ ខ្ញុំសូមសំពះមែនសូមកុំជាន់ កុំផុសរៀបរាប់ធ្វើអ្វី ឬចង់បានតែ View ភ្លេចគិតមុខមាត់ប្រទេសខ្លួនឯង។
លោកបន្តថា លោកជឿជាក់ថា បងបងក៏ជាប្រជាជនខ្មែរដែរដូច្នេះគួរតែយល់មុន និងសម្រេចចិត្ត Post ឬផ្សព្វផ្សាយ មើលធ្វើចូលរួមផ្សព្វផ្សាយអ្វីដែរល្អៗក្នុងប្រទេសយើង ប្អូន Vanda គាត់ធ្វើបានល្អណាស់ហើយលោកជឿជាក់ថា គាត់យល់ច្បាស់។ សូមរួបរួមគ្នាបន្តិចបានទេ សូមចូលរួមលើកស្ទួយគ្នាបានទេ សូមចូលរួមអធ្យាស្រ័យគ្នាបានទេ សូមកុំប្រកាន់ច្រើនពេកបានទេ យើងកំពុងរស់ក្រោមដំបូលសន្តិភាពហើយ យើងគួរតែរួបរួមគ្នាស្រលាញ់គ្នាឲ្យខ្លាំងទៅដើម្បីឲ្យប្រទេសយើងកាន់តែអស្ចារ្យ។

តារាចម្រៀងមាឌធំដំបងលោក អ៉ីណូ បន្ថែមថា បើសំណេររបស់លោកធ្វើឲ្យពុកម៉ែបងប្អូនមិនពេញចិត្ត លោកសុខចិត្តខុស និងក៏សូមអធ្យាស្រ័យទុកជាមុន ព្រោះមនុស្សលោកជាមនុស្សត្រង់ អត់ថាអត់ មានថាមាន ឃើញយ៉ាងម៉ិនិយាយអ៊ីចឹង ចូលរួមទាំងអស់គ្នា ជំរុញកោតសរសើរលើកស្ទួយទាំងអស់គ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីដឹងកំហុសដោយអចេតនា ភ្លាមនោះដែរតារាចម្រៀងរ៉េបដ៏ល្បី ម៉ាន់ វណ្ណដា ក៏បានចេញមុខសុំទោសដល់មហាជនជុំវិញការពាក់មួករបស់លោកនៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំ ពេញផងដែរ។ លោកបានលើកឡើងថា «សុំទោសប៉ាម៉ាក់ និងលោកពូ រឿងមួកផង ព្រោះពាក់ជាប់ជិត ២០ម៉ោងហើយ។ ក្មួយសូមអភ័យទោសចំពោះកំហុសមួយនេះ។ សូមអរគុណអ្នករាល់គ្នាដែលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងភ្ញាក់ផ្អើលចំពោះការវិលត្រឡប់មកវិញរបស់ខ្ញុំ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


