ជីវិតកម្សាន្ដ
Porshe Saran នៅតែនិយាយពាក្យដដែលៗ ក្នុងករណីប្រើហិង្សាទៅលើសង្សារចាស់
រឿងរ៉ាវនារីស្រស់ស្អាតម្នាក់បានបង្ហោះសារថា «នាងធ្លាប់បានបុរសជាតារាម្នាក់ប្រើប្រាស់ហិង្សាទៅលើរាងកាយនាងរហូតចូលដល់មន្ទីពេទ្យ» ដែលនារីស្រស់ស្អាតម្នាក់នោះ យើងស្គាល់ថាជាអតីតសង្សារចាស់របស់ Porshe Saran។


ចំពោះបញ្ហាខាងលើនេះ បានធ្វើឲ្យអ្នកសារព័ត៌មានក្នុងស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់ផ្តើមមានមន្ទិលទៅលើប្រុសសង្ហា Porshe និងចាប់ផ្តើមចោទជាសំណួរជាច្រើនទៅកាន់គេ។ ទោះជាយ៉ាងណា តារាប្រុសជាគ្រាប់ពេជ្យនៅក្នុងប៉ុស្តិ៍លេខ ៧ថៃរូបនេះ នៅតែបន្តបដិសេធទាំងស្រុងចំពោះករណីប្រើប្រាស់ហិង្សាទៅលើសង្សារចាស់ ព្រោះពួកគេបានដើរផ្លូវរាងខ្លួនរយៈពេល ៣ទៅ ៤ឆ្នាំមកហើយ។ កន្លងមក រាល់ការធ្វើសន្និសិទសារព័ត៌មាន និងការសម្ភាសន៍នានារូបលោកមិនដែរសូម្បីនិយាយអ្វីមិនល្អពីភាគីម្ខាងទៀតនោះទេ។ បន្ថែមពីនេះទៀត Porshe បញ្ជាក់ថាខ្លួនមិនធ្លាប់បានធ្វើបាបនរណាម្នាក់ពីមុនឡើយ មិនថាជារឿងស្នេហា និងរឿងការងារក្តី។



ជុំវិញរឿងរ៉ាវក្តៅគគុកនេះ មិនទាន់មានភាគីម្ខាងណាចេញមកបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ ដូច្នេះ មានតែរង់ចាំតាមដានការពិតបន្តទៀតប៉ុណ្ណោះ៕
ផ្ដល់អត្ថបទដោយ៖Poraman
ចុចអាន៖ក្រោយខូចចិត្តមួយរយៈ ពេលនេះ Porhse សម្រេចបើកបេះដូងទទួលយកស្នេហាថ្មីម្ដងទៀត
ចុចអាន៖មិននិយាយច្រើនទេ! Mai បង្ហោះសារផ្អែមល្ហែម មិនដល់មួយបន្ទាត់ដាក់ Ter

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ