Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង Sirilak Kwong ក្លាយជាតារាថៃ​គំរូសម្រាប់ស្រីៗចង់កែសម្ផស្សតាម

បានផុស

នៅ

បើ​និយាយ​ពី​រូប​សម្រស់​របស់​នារី​ថៃ​គ្រប់​សម័យ​កាល មនុស្សគ្រប់គ្នាច្បាស់​ជា​នឹក​ដល់​នាង Aum Patcharapa ព្រោះមិនថា ប៉ុន្មានឆ្នាំកន្លងផុតទៅ ទម្រង់មុខដ៏ល្អឥតខ្ចោះរបស់កំពូលតារាលំដាប់លេខមួយរូបនេះ នៅតែជាទម្រង់វះកាត់កែ​សម្ផស្ស​ដ៏ពេញ​និយមសម្រាប់នារីៗធ្វើជាគំរូ ដាក់ទៅវេជ្ជបណ្ឌិតមិនដែលផ្លាស់ប្តូរឡើយ។

Aum(ឆ្វេង) និង Lingling Aum (ស្ដាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ និន្នាការបានចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុងនាសម័យកាលឆ្នាំ២០២៥ ស្របពេលដែលតារាស្រីម្នាក់ទៀតបានក្លាយជាតួឯកលេខមួយប្រចាំប្រទេសថៃ ដោយត្រូវស្រ្តីថៃជាច្រើនជ្រើសរើសយករូបនាងជាឯកសារ​យោង​ក្នុង​ការវះកាត់កែ​សម្ផស្ស។

យោង​តាមសម្ដីរបស់ Belgium Phawinee ម្ចាស់អាជីវកម្មវះកាត់កែសម្ផស្សដ៏ល្បី និងជាប្អូនស្រីរបស់ DJ Bookko ​បានបង្ហើបតាមរយៈកម្មវិធី Nine Entertain ថា សព្វថ្ងៃមាន​អតិថិជនស្រីថៃជាច្រើនប្រើប្រាស់រូបថតរបស់តារាសម្ដែង Sirilak Kwong ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Lingling ធ្វើជាគំរូសម្រាប់ការ​កែទម្រង់មុខ។ ជាពិសេស ភ្នែក ច្រមុះ និងមាត់ ដែលកំពុងមានតម្រូវការខ្ពស់បំផុតនាពេលបច្ចុប្បន្ន។

Belgium បាននិយាយថា ឯកសារយោងដែលពេញនិយមបំផុតនៅពេលនេះគឺបានទៅលើតារាសម្ដែងស្រីថៃជាប់សែស្រលាយហុងកុង និងត្រូវគេស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងក្នុងភាពយន្តស្រីស្រលាញ់ស្រី (GL)។ ចំពោះគម្រូដែលពួកគេចង់បានមានដូចជា ភ្នែក និងច្រមុះ ហើយអ្នកខ្លះចង់កែសម្ផស្សដើម្បីឲ្យមើលទៅដូចបេះដាក់ទៅនឹងតារាស្រីវ័យ២៤ឆ្នាំថែមទៀតផង។

មិនតែប៉ុណ្ណោះ រូបភាពនៃគម្រូវកែសម្ផស្សរបស់តួឯកស្រីនៅក្នុងរឿង «The Secret of Us» ក៏ត្រូវគេយកទៅបង្ហាញដល់គ្រូពេទ្យវះកាត់នៅប្រទេសកូរ៉េខាងត្បូង ដែលនោះឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងបំណងប្រាថ្នាចង់បានរូបរាងស្រដៀងគ្នាទៅនឹង Lingling ក្នុងចំណោមនារីថៃសម័យទំនើបជាច្រើន។

យ៉ាងណាមិញ កាលពីជំនាន់តារាសម្ដែងរៀមច្បង Aum Patcharapa កំពុងឡើងកូដខ្លាំង ស្រ្តីថៃជាច្រើនមានបំណងប្រាថ្នាចង់បានរូបសម្រស់ស្អាតដូចតារាជួរមុខរូបនេះយ៉ាងខ្លាំង។ អ្នកខ្លះថែមទាំងហ៊ានចំណាយលុយទាំងដុំៗជួលគ្រូពេទ្យល្បីៗធ្វើយ៉ាងណាឲ្យពួកគេប្រែទៅជា Aum ទី២ថែមទៀតផង។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ និន្នាការមុខមាត់របស់សដ្ធិនី Aum លែងសូវក្លាយជាចំណាប់អារម្មណ៍ដូចពីមុនទៀតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេង​យូធូប​ Lee Jin-ho អះអាងថា សារសំឡេងបែកធ្លាយរវាង Kim Sae ron និង Kim Soo-hyun គឺជា AI សុទ្ធសាធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម