ជីវិតកម្សាន្ដ
ជីវិតរខេករខាកក្នុងភាពយន្ត ងាកមកជីវិតពិតវិញ នាង Min មានទ្រព្យស្តុកស្តម លុយចាយហ៊ឺហាដូចសេដ្ធីនី
គ្រប់ភាពយន្តភាគតែងតែមានឈុតចម្រុះ នាំមកនូវស្នាមញញឹមដល់អ្នកទស្សនា ដែលក្នុងនោះមានតួនាទីមួយរបស់តួសម្ដែងជាអ្នកបម្រើបែបកំប្លុកកំប្លែង ឬក៏ជាតួអ្នកជិតខាងក្រមិចក្រមើម ហើយសម្រាប់ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃ នោះប្រាកដជាស្គាល់មុខយាងច្បាស់ទៅលើតារាស្រី Min Ratawan Aomtisong ជាក់ជាមិនខានឡើយ។

បន្ទាប់ពីបង្ហាញមុខក្នុងរឿងភាគថៃក្រោមចំណងជើងថា «Thong Nuea Kao ឬ ជីវិតនាងឡាំយ៉ង» កាលពីឆ្នាំ២០១៣ តួសម្តែងស្រីម្នាក់ដែលនិយមដើរតួជាអ្នកបម្រើរូបនេះស្រាប់តែត្រូវទស្សនិកជនពេញចិត្តពេញថ្លើមចំពោះសមត្ថភាពទេពកោសល្យសម្តែងដ៏សម ទើបនាំគ្នាដាក់រហស្សនាមឲ្យថា «Lamom Khaitum» ដោយកាលណោះនាងជាតួបម្រើឲ្យតារាស្រី Noon Woranuch (តួឡាំយ៉ងជាស្រីប្រមឹក)។ មិនតែប៉ុណ្ណោះ សូម្បីតែក្នុងរឿងចុងក្រោយ «Duangjai Dhevaprom» ក៏តារាស្រីសម្ដែងបានយ៉ាងសមសួន ដោយនាំមកនូវភាពរីករាយដល់អ្នកទស្សនា។
ដ្បិតថានៅលើកញ្ចក់ទូរទស្សន៍ តារាស្រីវ័យ៣៧ឆ្នាំបានត្រឹមជាតួរាយរ៉ង ឬជាអ្នកបម្រើនាយអាយ មើលទៅរខេករខាក តោកយ៉ាក យាងណាក្ដី ប៉ុន្តែងាកមកកាន់ជីវិតពិតវិញ របៀបរស់នៅរបស់នាងវិញគឺមានភាពស៊ីវល័យ ហ៊ឺហា ហៃសូ ក៏ជាអ្នកមានទ្រព្យសម្បិត្តិស្តុកស្តមមួយរូប និងតែងតែនិយមចាយលុយខ្ជាកៗរដូចសេដ្ឋីនីអីចឹងដែរ។
ក្រៅពីជំនាញសម្ដែងដ៏អស្ចារ្យ គួបផ្សំនឹងសមត្ថភាពនិងដុងពីកំណើត តារាសម្ដែងស្រី នាង Min Ratawan ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈ ពីសាកលវិទ្យាល័យ Srinakharinwirot University រួចបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យសិល្បៈ សាកលវិទ្យាល័យ Chulalongkorn បន្ថែមទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាប័ន Miss Universe ប្រកាសបញ្ចប់តំណែងបវរកញ្ញាលេខ៣របស់ថៃ ក្រោយបំពានលក្ខខណ្ឌ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


