បន្ទាប់មកទៀត នៅពេលរឿង “My Love from the Star” បានផ្ទុះប្រជាប្រិយភាពនៅក្នុងទ្វីបអាស៊ី លោកក៏ចាប់ផ្ដើមមានកិច្ចព្រមព្រៀងយល់ព្រមក្នុងស្រុកនិងអន្តរជាតិចំនួន ៣៥ បន្ថែមទៀត នៅក្នុងឆ្នាំ ២០១៤ ។
Soo Hyun បានសិក្សាចម្រៀងនិងរាំអស់រយៈពេល ៣ ខែនៅផលិតកម្ម JYP Entertainment ដែលជាទ្រនំរបស់ក្រុម K-pop ដូចជា TWICE និង Got7 ដែរ។ ក្នុងនោះចម្រៀងក្នុងរឿង “ Dream High” ជាបទចម្រៀងរបស់លោក ហើយលោកក៏មានបទជាច្រើននៅក្នុងរឿងភាគមួយចំនួនដែរ។
៥. ជាមនុស្សដែលនិយមប្រើដៃឆ្វេង
បន្ទាប់ពីអ្នកគាំទ្របានឃើញ Soo Hyun ចុះហត្ថលេខាដោយប្រើដៃឆ្វេងនៅក្នុងកម្មវិធីមួយ លោកនិយាយថា លោកពិបាកនឹងប្រើដៃស្ដាំណាស់ ហើយលោកបានហ្វឹកហាត់ខ្លាំងណាស់ដើម្បីប្រើដៃស្ដាំបានស្ទាត់ក្នុងរឿង “My Love from the Star” ។