ជីវិតកម្សាន្ដ
បណ្ដើរគ្នាស្អិតរមួតបេះមិនចេញ V និង Park Bo Gum ត្រូវគេប្រដូចថា ជាគូស្នេហ៍ BL
កាលពីពេលថ្មីៗនេះ V សមាជិកក្រុម BTS និងតារាសម្ដែងប្រុស Park Bo Gum បានមកចូលរួមកម្មវិធី Paris Fashion Week ជាមួយនឹងកាយវិការដ៏គួរឲ្យស្រលាញ់របស់ពួកគេ បានបង្ហាញដល់ភ្នែកសាធារណជននោះ បានបញ្ឆេះការប្រៀបធៀបទៅនឹងភាពយន្ត ក្រុមបុរសស្រលាញ់បុរស (BL dramas)។

ការចេញក្រៅសាធារណៈចុងក្រោយបង្អស់របស់តារាកូរ៉េនៅទីក្រុងប៉ារីស បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមានភាពច្របូកច្របល់យ៉ាងខ្លាំង។ តារាទាំងពីរបច្ចុប្បន្នកំពុងតែស្ថិតនៅទឹកដីនៃប្រទេសបារាំង សម្រាប់ព្រឹត្តិការណ៍របស់ Celine ក្នុងកម្មវិធី BTS Fashion Week ត្រូវបានថតជាបន្តបន្ទាប់នូវភាពស្និទ្ធស្នាលដ៏ផ្អែមល្ហែម និងគួរឲ្យភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងហៅ ចេញពីស្គ្រីបរឿង BL (BL នៅទីនេះតំណាងឲ្យស្នេហាប្រុសឬ ស្នេហាភេទទី៣) ។
ជាពិសេស ខណៈពេលដែលអ្នកទាំងពីរបានមកដល់កម្មវិធីដោយឡែកពីគ្នានោះ ពួកគេត្រូវបានគេប្រទះឃើញចាកចេញជាមួយគ្នា ដោយ V ជាអ្នកនាំផ្លូវដោយទំនុកចិត្ត ហើយ Park Bo Gum ដើរតាមពីក្រោយដោយអោបដៃមិត្តល្អបំផុតរបស់គាត់យ៉ាងជិតស្និទ្ធបំផុត។ នៅពេលដែលតារាសម្ដែងដើរថយក្រោយមួយសន្ទុះ តារាចម្រៀង V បានងាកមកវិញ ចាប់ដៃរបស់គាត់ថ្នមៗដូចជាស្នេហាប្រុសស្រីយ៉ាងដូច្នោះ។

ការផ្លាស់ប្តូរដ៏ខ្លី ប៉ុន្តែគួរឲ្យចាប់អារម្មណ៍នេះ បានរីករាលដាលភ្លាមៗ ដោយជំរុញឲ្យមានរលកនៃខ្លឹមសារដែលធ្វើឡើងដោយអ្នកគាំទ្រ និងសាច់រឿងដែលរំពឹងទុកថាពួកគេនឹងអាចសម្ដែងភាពយន្តប្រភេទនេះរួមគ្នា។ អ្នកមលេងអ៊ីនធឺណិតម្នាក់បាននិយាយថា សេណារីយ៉ូ 7749 BL ទើបតែសរសេរខ្លួនឯង។
ទន្ទឹមនឹងនោះ តារាទាំងពីរមើលទៅស្អាតឥតខ្ចោះ ដោយ V បញ្ចេញនូវភាពទាក់ទាញ និងម៉ូដដ៏អង់អាចរបស់គាត់ ខណៈដែល Park Bo Gum បង្ហាញភាពឆើតឆាយទន់ភ្លន់។ បន្ថែមពីនេះ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកទាំងពីរ ធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះប៉ុន្មានថ្ងៃមុននេះ គេឃើញអ្នកទាំងពីរ ទៅជប់លៀង នៅក្នុងក្លឹបរាត្រី ទីក្រុងប៉ារីស ជាមួយគ្នា ដោយបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈ តាំងពីចាប់ដៃគ្នា ឱបគ្នាលេង សើចសប្បាយជាមួយគ្នាជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taemin ក្រុម SHINee សុំទោសប្រជាជនជប៉ុន ដែលនិយាយលេចសើចពីគ្រោះរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


